មានអ្វីប្លែក មានអ្វីសប្បាយ ក្នុងព្រឹត្តិការណ៍«សង្ក្រាន្តស្វាយរៀង»ឆ្នាំនេះ(វីដេអូ)

(ភ្នំពេញ) ៖ ទីនេះស្វាយរៀង ចូលឆ្នាំថ្មី មានអ្វីសប្បាយនៅទីនេះ ទិដ្ឋភាពពិសេសៗ និងរីករាយ នឹងត្រូវពង្រាយលើទឹកដីចំពុះទានៃភាគខាងកើតប្រទេសកម្ពុជា។

 

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានត្រៀនខ្លួននាំយកផ្ទាំងទស្សនីយភាព សប្បាយរីករាយជូនអ្នកស្រុកយើង តាមរយៈការរៀបចំពីធីប្រពៃណីជាតិ ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីសាសនា ការលែងល្បែងប្រជាប្រិយខ្មែរ ការតាំងបង្ហាញស្នាដៃអត្តសញ្ញាណអ្នកស្រុកស្វាយរៀង ពិពណ៌ផលិតផលចម្រុះ និងការប្រគុំតន្រ្តី ដែលមានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូប។

 

ជួបគ្នាជាមួយទិដ្ឋភាពដ៏សប្បាយរីករាយ ក្នុងព្រឹត្តិការណ៍«សង្ក្រាន្តស្វាយរៀង» អបអរសាទរពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរការ ពុទ្ធសករាជ២៥៦១ យុវជនស្វាយរៀង ប្រជាជនស្វាយរៀង ចូលរួមបញ្ចេញស្នាមញញឹម កម្សាន្តទាំងអស់គ្នា ក្នុងនាមជាអ្នកស្រុកស្វាយរៀង និងជាមួយប្រជាជាតិខ្មែរយើងនៅទីនេះ នៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០១៧។

 

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តស្វាយរៀង សហការជាមួយអាជ្ញាធររដ្ឋបាលខេត្តស្វាយរៀង ដើម្បីទទួលអំណរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕(VRSN)

 

photo_2017-04-03_20-04-50

 

[mom_video type=”youtube” id=”nmfQ2orgXW0″]

អត្ថបទដែលជាប់ទាក់ទង