លោក ឡុង ឌីម៉ង់ ខ្សឹបប្រាប់ពីគម្រោងពិសេសនៃ«មហាសង្ក្រាន្ដខ្មែរនៅកូរ៉េ»(វីដេអូ)

(ភ្នំពេញ) ៖ កុំភ្លេចណាជួបគ្នាថ្ងៃអាទិត្យ ទី១៦ ខែមេសា នេះ នៅប្រទេសកូរ៉េ ក្នុងព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ»  បងប្អូនពិតជាសប្បាយប្លែកអារម្មណ៍ជាក់ជាមិនខាន  នៅឧស្សាន Manseok ទីក្រុងស៊ូវ៉ុន ហើយជាមួយនឹងសកម្មភាពហ្វឹកហាត់របស់ក្រុមសិល្បៈដើម្បីត្រៀមសម្ដែងក្នុងព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរ»ឆ្នាំ២០១៧ លោក ឡុង ឌីម៉ង់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បាននិយាយជាមួយក្រុមការងារ ពីគម្រោងការថ្មីមួយ ដើម្បីបង្កើតនូវភាពភ្ញាក់ផ្អើល និងភាពសប្បាយរីករាយក្នុងកម្មវិធី «មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ» នាពេលខាងមុខ។

 

ក្រុមសិល្បៈករ-សិល្បៈការិនីរបស់ខ្មែជាជាច្រើនរួមមាន នាយក្រឹម ពូឃ្លាំង នេនទុំ អ៊ិន ធារ៉ាវី ស្រីលាភ និងក្រុមសិល្បៈខ្មែរនៅកូរ៉េទាំងអស់ រួមនឹងកម្មវិធីសាសនា សិល្បៈប្រពៃណី សិល្បៈសម័យ ល្បែងប្រជាប្រិយ៍ និងពិពណ៌ម្ហូបអាហារជាច្រើនទៀត។

 

«មហាសង្រ្កាន្ដខ្មែរ» នៅកូរ៉េនេះ រៀបចំដោយ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហគមន៍ខ្មែរនៅកូរ៉េ៕

 

«មហាសង្រ្កាន្ដខ្មែរ» នៅកូរ៉េនេះត្រូវបានអនុញ្ញាតិឲ្យចូលរួមដោយសេរីចាប់ពីម៉ោង១០:00 ដល់ ១៩:00 ល្ងាច ដែលមានអាស័យដ្ឋាន Manseok Park 경기도 수원 장안구 송죽동 만석공원239-5 (ជិះTaxi ត្រឹមតែ 3នាទី ពី 화서역 ឬ 5នាទី ពី 수원역)។ នេះបើយោងតាមផេកហ្វេសប៊ុករបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ 캄보디아대사관 ៕(VRSN)

 

17630172_1519057468127361_3151351599577831230_n

17757390_1519057464794028_2938082206298977811_n

 

សូមទស្សនាវីវេអូនៃសកម្មភាពហ្វឹកហាត់របស់ក្រុមសិល្បៈដើម្បីត្រៀមសម្ដែងក្នុងព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរ»នៅប្រទេសកូរ៉េដូចខាងក្រោម ៖

 

[mom_video type=”youtube” id=”oaV8TE9rzEA”]

អត្ថបទដែលជាប់ទាក់ទង