បើកឡានងងុយដេកពេក មានអីរេចូលផ្ទះគេទាំងកណ្តាលយប់ នៅក្រុងស្វាយរៀង

(ស្វាយរៀង)៖ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២៣:៣៦ នាទី យប់ថ្ងៃ ព្រហស្បតិ៍ ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ស្ថិតលើផ្លូវជាតិលេខ ១៣ ក្នុងភូមិ ព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
មន្ត្រីនគរបាលចំនួន២នាក់ បានរងរបួសហើយបុរស២នាក់ទៀតដែលជាអ្នករួមដំណើរបានភ័យទាំងព្រលឹងចុងសក់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយខ្លួនឯងបើករថយន្តបុកចូលផ្ទះរបស់ប្រជាពលរដ្ឋតែសំណាងល្អពុំបានបណ្តាលឱ្យមានអ្នកគ្រោះថ្នាក់ដល់ជីវិត ។

សមត្ថកិច្ចបានឱ្យដឹងថា៖ រថយន្តបង្កហេតុម៉ាកហាយឡែនឌឺ ពណ៏ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២AS ៩៤៩០ បើកបរដោយឈ្មោះ សូ រីណា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាល រស់នៅភូមិធំ ឃុំ ពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូង(រងរបួសស្រាល ) រថយន្ដខូចខាតធ្ងន់ ។

ប្រភពដដែលបានឱ្យដឹងទៀតថាៈអ្នករួមដំណើរមានៈ

-ទី១. ឈ្មោះ នាង សុវណ្ណចាន់រ៉ា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរមន្ត្រី នគរបាល រស់នៅភូមិ ពងទឹក ឃុំ ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង រងរបួសស្រាល ។

-ទី២. ឈ្មោះ ជ័យ ឡងឌី ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិបឹងវែង ឃុំស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង គ្មានរបួស ។

ទី៣.ឈ្មោះ ជួប ចិន្ដា ភេទ ប្រុស អាយុ២៣ មុខរបរ នៅផ្ទះ រស់នៅភូមិចក ឃុំចក ស្រុករំដួល ខេត្ត ស្វាយរៀង គ្មានរបួស ។

ដោយឡែកម្ចាស់ផ្ទះដែលត្រូវរថយន្តបើកបុកចូលនោះមានឈ្មោះ ហុង ពៅ ភេទ ប្រុស អាយុ ៤០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុង​ ស្វាយរៀង (គ្មានរបួស) ខូចខាតផ្ទះ ។

ប្រភពខាងលើបានបន្ថែមទៀតថាៈបច្ចុប្បន្នមធ្យោបាយបានរក្សាទុកនៅកន្លែងកើតហេតុជាបណ្ដោះអាសន្ន ហើយអ្នករបួសបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំពោះមូលហេតុ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្តាលមកពីអ្នកបើកបររថយន្ដមានសភាពងងុយដេកខ្លាំងពេក ៕ដោយ៖PK

អត្ថបទដែលជាប់ទាក់ទង