គុយបាអនុញ្ញាតឲ្យពលរដ្ឋខ្លួនប្រើសេវាអ៊ីនធឺណិតពេញលេញនៅលើទូរស័ព្ទដៃ

(បរទេស)៖ រដ្ឋាភិបាលប្រទេសគុយបាចាប់ផ្ដើមអនុញ្ញាតឲ្យពលរដ្ឋខ្លួនប្រើប្រាស់សេវាអ៊ីនធឺណិតពេញលេញនៅលើទូរស័ព្ទដៃដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះ​។

លោក Tania Velazquez អនុប្រធានផ្នែកផ្តាច់មុខទូរគមនាគមន៍​គុយបា ETECSA បានប្រកាសនៅលើទូរទស្សន៍ជាតិ​ថាជនជាតិគុយបាអាចចាប់ផ្តើម​ប្រើប្រាស់ប្រព័ន្ធ 3G ជាលើកដំបូង​ នៅថ្ងៃព្រហស្បតិ៍នេះ។

រហូតមកដល់ពេលនេះជនជាតិគុយបាមានសិទ្ធិចូលប្រើគណនីអ៊ីម៉ែលរដ្ឋនៅលើទូរស័ព្ទរបស់ពួកគេ។

គួរបញ្ជាក់ថាគុយបាជាប្រទេសដែលមានអត្រាប្រើប្រាស់អ៊ីនធឺណិតទាបបំផុតក្នុងពិភពលោក ប៉ុន្ដែបានកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីអតីតប្រធានាធិបតី លោក​ Barack Obama និងលោក Raul Castro បានប្រកាសផ្សារភ្ជាប់ទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំ២០១៤។

រដ្ឋាភិបាលគុយបាបានអនុញ្ញាតឲ្យពលរដ្ឋខ្លួនប្រើប្រាស់អ៊ីនធឺណិតនៅឆ្នាំ២០១៧ ហើយចំណុចភ្ជាប់ Wi-Fi ដោយសេរីរាប់រយ​នៅ​តាមទីសាធារណៈ និងផ្សារទំនើបនៅទូទាំងប្រទេស៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង