ចិនបាញ់បង្ហោះផ្កាយរណបរុករក BeiDou ចំនួន២គ្រឿងចូល​ក្នុងគន្លងតារាវិថីដោយជោគជ័យ​

(ចិន)៖ ​ ប្រទេសចិនបាញ់បង្ហោះផ្កាយរណបរុករក BeiDou ចំនួន២គ្រឿងចូលទៅក្នុងគន្លងតារាវិថីដោយជោគជ័យ​ ​នៅថ្ងៃចន្ទនេះ ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបស៊ីចាងនៅភាគនិរតីប្រទេសចិន។

ផ្កាយរណបទាំងនេះបានចូលក្នុងគន្លងផែនដីមធ្យមជាង៣ម៉ោងក្រោយមកហើយនឹងធ្វើការជាមួយផ្កាយរណប BDS-3 ចំនួន១៧ផ្សេងទៀតដែលស្ថិតនៅក្នុងអវកាស។ ពួកវាគឺជាផ្កាយរណបទី៤២ និងទី៤៣​។

ប្រព័ន្ធនេះនឹងផ្តល់សេវាកម្មអាកាសចរណ៍ និងនាវាចរណ៍លំដាប់ទី១ នៅជុំវិញពិភពលោកនៅចុងឆ្នាំ២០២០។

​សូមបញ្ជាក់ថាប្រទេសចិនគ្រោងនឹងបាញ់បង្ហោះផ្កាយរណប BDS-3 ចំនួន៦ ផ្សេងទៀតទៅគន្លងផែន​ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង