ម្ចាស់​ដី​លោក​ ម៉ែ​ន​ សា​រ៉ា​ មាន​ទាំង​សាក្សី​ និង​ភស្តុ​តាង​ ពិតជា​ចាញ់ក្តី​អ្នកមាន​លុយ​ មាន​អំណាច​?

[mom_video type=”youtube” id=”hUeWVSrwepc”]

(​ភ្នំពេញ​)៖​ លោក​ ម៉ែ​ន​ សា​រ៉ា​ ដែល​បា​នប​ង្ហ​ញ​ខ្លួន​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុ​ក​ ស្នើ​សុំ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ជួយ​អន្តរាគមន៍​ រក​យុត្តិធម៌​ដល់​ខ្លួន​ ខណៈ​ដែល​ខ្លួន​ទៅ​ការពារ​ប្រទេស​នៅ​ខេត្តព្រះវិហារ​ ស្រាប់តែ​ដី​នៅ​ស្រុក​កំណើត​ឯ​ខេត្តសៀមរាប​ត្រូវ​បាន​បុគ្គល​មាន​លុយ​ មាន​អំណាច​រំលោភ​យក​។​

​លោក​ ម៉ែ​ន​ សា​រ៉ា​ ក្នុង​សម្លៀក​បំពាក់​ជា​ទាហាន​ ជាមួយ​នឹង​កាំភ្លើង​វែង​មួយ​ដើម​​ បាន​សរសេរ​ថា​ «​ដី​របស់ខ្ញុំ​អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់​ លោក​មេឃុំ​ឈ្មោះ​ សរ​ ហេង​ អ្នក​ចែក​ដី​ឲ្យ​ផ្ទាល់​កាល​នឹង​គាត់​បាន​បញ្ជាក់​ឲ្យ​រួច​ហើយ​ និង​លោក​មេឃុំ​ឡើង​ថ្មី​លោក​ ខៀវ​ សត​ បាន​បញ្ជាក់​ត្រា​(​បោះត្រា​)​ឲ្យ! ​ពួក​គាត់​ថា​ មិន​ទទួលស្គាល់​ដី​លោក​ជុំ​ សិរី​ ទេ​»​។​

​លោក​ ម៉ែ​ន​ សា​រ៉ា​ បាន​បន្ថែម​ថា​ «​នេះ​ផ្ទះ​របស់​ពុក​ខ្ញុំ​ ម៉ែ​ន​ សា​រឿ​ន​ ដែល​លោក​ ជុំ​ សិរី​ បាន​រើ​ប្លន់​យក​ដី​។​ ចៅហ្វាយ​ខេត្តសៀមរាប​មិន​ដែល​ហៅ​ខ្ញុំ​ដោះស្រាយ​រឿង​ដី​ដែល​ខ្ញុំ​មាន​វិវាទ​ជាមួយ​លោក​ ជុំ​ សិរី (ទេ) ​ហើយ​ចេញ​ប្លង់​រឹង​ស្ងាត់ៗ​ឲ្យ​លោក​ ជុំ​ សិរី​។​»

​ជាមួយ​គ្នា​នេះ​ លោក​ ម៉ែ​ន​ សា​រ៉ា​ ក៏​បាន​តាំងចិត្ត​ នឹង​អនុវត្ត​តា​ច្បាប់​ ហើយ​រក​ឲ្យ​ឃើញ​នូវ​មូលហេតុ​ដែល​ឈាន​ទៅ​ដល់​អ្នក​ដែល​មក​បំពាន​ដី​លោក​នោះ​ មាន​ឯកសារ​គ្រប​មក​លើ​ដី​របស់​លោក​។​ «​អ្នក​ដែល​រត់ការ​រឿង​ដី​ឲ្យ​ខ្ញុំ​ដែល​មាន​វិវាទ​ជាមួយ​លោក​ ជុំ​ សិរី​ បើសិន​ខ្ញុំ​រក​កំហុស​ឃើញ​ថា​ លោក​ឯង​ត្រូវ​ជាមួយ​លោក​ ជុំ​ សិរី​ មក​បំផ្លាញ​ខ្ញុំ​ លទ្ធផល​គង់តែ​ដឹង​ទេ! ​មិន​ថា​លោក​ជា​ឯកឧត្តម​ក៍ដោយ​ចុះ»​។​

​ដោយឡែក​ លោក​ ជុំ​ សិរី​ តាម​កំណត់ហេតុ​ចុះ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៨​ បាន​អះអាង​ថា​ ដី​ទំនាស់​នេះ​ គឺ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​ រស់​ សំអាត់​ ក្នុង​ឆ្នាំ​១៩៩៥​ ដោយ​មាន​បង្កាន់ដៃ​ទទួល​ពាក្យ​ត្រឹមត្រូវ​។​ តែ​លោក​ រស់​ សំអាត់​ ក៏​បាន​បដិសេធ​ថា ​លោក​មិន​បាន​លក់​ដី​នោះ​ទៅ​ឲ្យ​លោក​ ជុំ​ សិរី​ ទេ​។​ ដូច​គ្នា​នេះ​ដែរ​ លោក​ សរ​ ហេង​ អតីត​ចៅសង្កាត់​លេខ​១​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១៩​ ខែមីនា​ ២០១៧​ ថា​ ក្នុង​អំឡុង​ឆ្នាំ​ ១៩៨៩-១៩៩០​ បាន​ទទួល​ផែនការ​បែងចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​សង្កាត់​លេខ​១​ ក្នុង​នោះ​ក៏​មានឈ្មោះ​ ម៉ែ​ន​ សា​រឿ​ន​ និង​ឈ្មោះ​ ម៉ែ​ន​ សា​រ៉ា​ ផង​ដែរ​។​

​លោក​ ម៉ែ​ន​ សា​រ៉ា​ បាន​សរសេរ​បញ្ជាក់​ថា​ «​ខ្ញុំ​មក​ការពារ​ប្រាសាទព្រះវិហារ ​ប៉ា​ហៀ​ង​ក៏​ដឹង!​ គាត់​ជា​មេបញ្ជាការ​កង​អង្គរក្ស​របស់​សម្តេច​ពុក​ គាត់​ធ្លាប់​ឲ្យ​លុយ​ពួក​ខ្ញុំ​១០០​ដុល្លារ​ទិញ​ម្ហូប​ហូប​បាយ​នៅ​សម​ភូមិ​ឃើញ​ពួក​ខ្ញុំ​អត់​។​ ខ្ញុំ​មាន​ពេល​ឯណា​ទៅ​ថែ​ដី​បើ​នៅ​តែ​លើ​ភ្នំ?​។​ ទៅ​ស្តាប់​របាយការណ៍​លោក​ ហ៊ី​ សាយ ​ប្រធាន​សុរិយោដី​ ចប់​ប៉ា​ដោយ​ថា​ ដី​ខ្ញុំ​ទុក​ចោល​អត់​ធ្វើ​អី!?​»​។​

​យោង​តាម​ពាក្យសុំ​កាន់កាប់​ និង​ប្រើប្រាស់​ដីធ្លី​របស់​ឈ្មោះ​ ម៉ែ​ន​ សា​រ៉ា​ ចុះ​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​១៩៨៩​ ចុះហត្ថលេខា​ទទួលស្គាល់​ដោយ​លោក​ សរ​ ហេង​ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​សង្កាត់​១​ អម​ដោយ​លិខិត​ហត្ថលេខា​បញ្ជាក់​របស់​លោ​កម​មេ​ភូមិ​ តូច​ យឿ​ម​ ផង​ដែរ។ ប្រជាពលរដ្ឋ ក៏ដូចជាសាជារណៈជនក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏បានលើកឡើងថា «ចាំមើលម្ចាស់​ដី​លោក​ ម៉ែ​ន​ សា​រ៉ា​ មាន​ទាំង​សាក្សី​ និង​ភស្តុ​តាង​ ពិតជា​ចាញ់ក្តី​អ្នកមាន​លុយ​ មាន​អំណាច មែនឬ​? ​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង