សម្តេច​ក្រឡាហោម ស ខេង ប្រកាសថា ការរៀបចំ​បម្លាស់​ទី អ្នករស់នៅ​លើទឹក នៅ​បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់ឆ្នាំង នៅសល់តែ​ជនជាតិ​វៀតណាម​មួយចំនួន​ប៉ុណ្ណោះ​

[mom_video type=”youtube” id=”uoKdHmkAlLM”]

(​ខេត្តត្បូងឃ្មុំ​)៖ ក្នុង​ពិធី​ផ្ទេរតំណែង​អភិបាលខេត្ត​ត្បូងឃ្មុំ ដែល​លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ ឡើងកាន់តំណែង​ជំនួស​លោក លី ឡេង នា​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាសថា ការរៀបចំ​បម្លាស់​ទី អ្នករស់នៅ​លើទឹក នៅ​បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់ឆ្នាំង រហូតដល់​ពេលនេះ នៅសល់តែ​ជនជាតិ​វៀតណាម​មួយចំនួន​ប៉ុណ្ណោះ ហើយ​ទៅ​អនាគត យើង​នឹង​រៀបចំ​ឲ្យ​ពួកគាត់​ឡើង​លើគោក​ទាំងអស់​។​

​សម្តេច​ក្រឡាហោម ស ខេង បន្តថា ចាប់​តាំង​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨ ខេត្តកំពង់ឆ្នាំង ជា​ខេត្ត​ដែល​ចាប់​ផ្តើមធ្វើ​មុនគេ ក្នុង​ការរៀបចំ​បម្លាស់​ទី​អ្នករស់នៅ​លើទឹក ឲ្យ​ឡើង​លើគោក​។ ពេល​ធ្វើទៅ មានការ​ប្រឈម ហើយ​ដំណាក់កាល​អន្តរកាល​នេះ ជៀស​មិន​ផុតពី​បញ្ហា​ទេ​។ សំខាន់​យើង​ធ្វើ ដើម្បី​បញ្ហា​បរិស្ថាន​។

​ជាមួយគ្នា​នោះ សម្តេច​ក្រឡាហោម ស ខេង បានប្រកាសថា “​យើង​ធ្វើ​ដោយ​ស្ម័គ្រចិត្ត​ទេ​។ នៅ​ទីនោះ មាន​ខ្មែរ ខ្មែរឥស្លាម និង​មាន​អនិកជន ឬ​ជនអន្តោប្រវេសន៍​វៀតណាម​។ ខ្មែរ និង​ខ្មែរឥស្លាម ចេញ​អស់ហើយ​។ នៅ​មួយចំនួនទៀត ជា​ជនជាតិ​វៀតណាម ដែលជា​អ្នកមាន​មុខរបរ​ធ្វើ​បែ​ល​ត្រី​។ តែ​អនាគត យើង​ក៏​នឹង​យកចេញ​ឲ្យ​អស់​ដែរ​”​។​

​ជាមួយគ្នា​នោះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​បញ្ជាក់ថា “​ទី​១-​យើង​ដាច់ខាត មិន​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​បរទេស ដែល​មក​រស់នៅ​កម្ពុជា និង​ទី​២-​យើង​ក៏​មិន​ចាប់បញ្ជូន​ជនបរទេស​ទាំងនោះ បញ្ជូន​ចេញទៅ​វិញ​ទេ​។ លើកលែងតែ​ជនបរទេស​នោះ ដែល​ប្រព្រឹត្តល្មើស ឬក៏​រស់នៅ​ខុសច្បាប់ ទើប​យើង​ចាប់បញ្ជូន​ចេញពី​កម្ពុជា​”​។​

​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​បន្តថា អ្នករស់នៅ​លើទឹក ហើយ​យើង​យកមក​រស់នៅ​លើគោក គឺ​យើង​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ ដោយ​មិន​រើសអើង​។ ដី​ក៏​ជា​បញ្ហា ដែល​យើង​គិតគូរ ប្រយ័ត្នប្រយែង​ណាស់​។ យើង​មិនអាច​យក​ដី​រដ្ឋ ទៅ​ចែក​ឲ្យ​គាត់​ទេ​។ មានតែ​ដីឯកជន វិនិយោគ ពួកគាត់​ទៅ​ជួល​រស់នៅ​។ យើង​នឹង​ដកស្រង់​បទពិសោធន៍ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង