AFF CHAMPIONSHIP 18:ថៃបើកការប្រកួតឈ្នះលើសលប់លើក្រុមទីម័រខាងកើត ឯឥណ្ឌូនេស៊ីចាញ់

(ថៃ)៖ ដំរីសឹកថៃ បើកយុទ្ធនាការការពារជើងឯកតំបន់អាស៊ាន (AFF Suzuki Cup) ដោយបានយកឈ្នះក្រុមទីម័រខាងកើត ៧ទល់នឹង០ ពូល B នៅពហុកីឡដ្ឋាន Rajamangala ទីក្រុងបាងកក។

ជំនួបនេះតង់ទី១ថៃនាំមុខដល់ទៅបួនគ្រាប់ដែលធ្វើបានសម្រេចដោយកីឡាករ Adisak Kraisorn នៅនាទីទី៣ ១៣ ៣១ និងនាទីទី៤៥។

លេងតង់ទី២បានតែ៥នាទី កីឡាករ Adisak Kraisorn បន្ថែមគ្រាប់ទី៥របស់ខ្លួនឱ្យក្រុម។ ៧នាទីបន្ទាប់កីឡាកររូបនេះដដែលបន្ថែមមួយគ្រាប់ទៀត។ ជិតចប់ការប្រកួតទៅហើយកីឡាករដូរចូល Jaidedបន្ថែមគ្រាប់ទី៧ឱ្យថៃ។

ថ្ងៃជាមួយគ្នានេះដែរ សិង្ហបុរី រកបានបីពិន្ទុដែរ ក្រោយឈ្នះឥណ្ឌូនេស៊ី ១ទល់នឹង០ ដោយគ្រាប់បាល់របស់កីឡាករ Hariss Harunនៅតង់ទី១។

ការប្រកួតបន្ទាប់ ឥណ្ឌូនេស៊ីប្រកួតជាមួយទីម័រខាងកើត និងសិង្ហបុរី ប៉ះជាមួយហ្វីលីពីនថ្ងៃទី១៣ ខែវិច្ឆិកា សប្តាហ៍ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង