ប្រព័ន្ធការពារមីស៊ីលអាមេរិកធ្វើតេស្ដស្ទាក់ចាប់មីស៊ីលរយៈចម្ងាយមធ្យម

(អាមេរិក)៖ កងយោធាសហរដ្ឋអាមេរិកនិយាយថាកាលពីថ្ងៃទី២៦ ខែតុលាកន្លងមក ខ្លួនបានធ្វើតេស្តសាកល្បងប្រព័ន្ធការពារមីស៊ីលក្នុងការ​ស្ទាក់ចាប់មីស៊ីលរយៈចម្ងាយមធ្យមដែលត្រូវបានបាញ់ចេញមកពីបណ្ដាប្រទេសនានាដូចជា​កូរ៉េខាងជើង និងអ៊ីរ៉ង់ជាដើម។

​ប្រព័ន្ធការពារមីស៊ីល Aegis ដែលត្រូវបាន​ធ្វើតេស្តចុងក្រោយនេះត្រូវបានបំពាក់ជាមួយប្រព័ន្ធស្ទាក់មីល​ SM-3 IIA កំពុងត្រូវបានបង្កើតឡើងនៅក្នុងក្រុមហ៊ុនរួមគ្នាមួយរវាងក្រុមហ៊ុន Raytheon និងក្រុមហ៊ុន Mitsubishi Heavy Industries Ltd.។

ក្រុមមន្រ្តីបាននិយាយថាការសាកល្បងនេះប្រកបដោយជោគជ័យ និងបានធ្វើឲ្យ​ប្រព័ន្ធការពារមីស៊ីល Aegis កាន់តែខិតទៅជិតផលិតកម្ម។

លោក Riki Ellison ប្រធានសម្ព័ន្ធភាពគាំទ្រការការពារមីស៊ីល​បាននិយាយថាការធ្វើតេស្តនោះក៏នឹងរក្សាផែនការដើម្បីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល​នៅប៉ូឡូញ​ដែរ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង