អ៊ីតាលីពិន័យ​ Apple និង Samsung រាប់លានដុល្លារពីបទ​ធ្វើឲ្យផលិតផលទូរស័ព្ទដៃពួកគេដំណើរការយឺត​

(អ៊ីតាលី)៖ អាជ្ញាធរអ៊ីតាលីបាននិយាយកាលពីថ្ងៃពុធថាខ្លួននឹងពិន័យក្រុមហ៊ុន Apple និង Samsung ប្រមាណ ១១,៥ និង ៥,៧ លានដុល្លារអាមេរិក ដោយសារក្រុមហ៊ុនទាំង២មានចេតនាធ្វើឲ្យផលិតផលទូរស័ព្ទដៃរបស់ពួកគេដំណើរការយឺត។

សេចក្តីសម្រេចនេះត្រូវបានគេជឿជាក់ថាជាករណីលើកទីមួយប្រឆាំងនឹងក្រុមហ៊ុនផលិតកម្ម បន្ទាប់ពីការចោទប្រកាន់ទូទាំងពិភពលោកថាទាំងក្រុមហ៊ុន Apple និង Samsung បានលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការសម្រាប់ទូរស័ព្ទចល័តដែលដំណើរការយឺត (Update Version) ដោយហេតុផលនោះទើបមានការលើកទឹកចិត្តឲ្យទិញទូរស័ព្ទថ្មី។

សេចក្តីថ្លែងការណ៍មួយបាននិយាយថាការស៊ើបអង្កេតដោយអាជ្ញាធរប្រឆាំងសេចក្ដីចិត្តទុកបានបង្ហាញថា «ក្រុមហ៊ុន Apple និង Samsung បានអនុវត្តការផ្សព្វផ្សាយពាណិជ្ជកម្មបោកប្រាស់»។

​អាជ្ញាធរប្រឆាំងសេចក្ដីចិត្តទុកអ៊ីតាលីបានបើកការស៊ើបអង្កេតរបស់ខ្លួននៅក្នុងខែមករា បន្ទាប់ពីមានពាក្យបណ្តឹងរបស់អតិថិជន៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង