អ៊ីស្រាអែលនឹងសាងសង់រោងចក្រជីវបច្ចេកវិទ្យាលើកដំបូងដើម្បីផលិតឱសថថ្មីមួយប្រភេទសម្រាប់ជំងឺអេដស៍

(អ៊ីស្រាអែល)៖ ក្រសួងសេដ្ឋកិច្ចអ៊ីស្រាអែលបានឲ្យដឹងកាលពីថ្ងៃអង្គារថារោងចក្រជីវបច្ចេកវិទ្យាលើកដំបូងនឹងត្រូវបានសាងសង់ឡើងនៅទីក្រុងអ៊ីឡាត ប្រទេសអ៊ីស្រាអែល ដើម្បីផលិតឱសថថ្មីមួយប្រភេទសម្រាប់ជំងឺអេដស៍។

ថ្នាំដែលត្រូវបានគេហៅថា «Gammora» ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថអ៊ីស្រាអែល «Zion Medical» ហើយត្រូវបានសាកល្បងលើមនុស្សប្រកបដោយ​ជោគជ័យ។

ក្នុងដំណាក់កាលនៃការពិសោធ «Gammora» ច្បាស់ណាស់ថាវាមានប្រសិទ្ធភាពក្នុងការព្យាបាលដុំសាច់មហារីក។

ឱសថថ្មីលុបបំបាត់កោសិកាដែលឆ្លងមេរោគអេដស៍ផ្ទុយពីថ្នាំមុនៗដែលផ្តោតលើការលុបបំបាត់មេរោគខ្លួនឯង ហើយដូច្នេះប្រឈមនឹងហានិភ័យនៃការផ្លាស់ប្តូរវីរុស និងការបង្កើតការប្រឆាំង។
​​
ទន្ទឹមនឹងនេះ ក្រុមហ៊ុនចិន «វិទ្យាស្ថានស្រាវជ្រាវជីវសាស្រ្តអន្តរជាតិ Shenzhen» បានទិញសិទ្ធិផលិត និងលក់ឱសថ «Gammora» នៅក្នុងប្រទេសចិន៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង