ការសិក្សាថ្មីបង្ហាញថាភពព្រះអង្គារទំនងជាមានអុកស៊ីសែនគ្រប់គ្រាន់ដើម្បីទ្រទ្រង់ភាវៈរស់

(ពិភពលោក)៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ភពព្រះអង្គារទំនងជាមានអុកស៊ីសែនគ្រប់គ្រាន់ដើម្បីទ្រទ្រង់ភាវៈមានជីវិត​ ដែលនេះជាជំហានថ្មីមួយទៀតក្នុងការទម្លាយអាថ៌កំបាំង​នៅភពព្រះអង្គារ។​

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា​សីតុណ្ហភាពទាប និង​ឧស្ម័នអុកស៊ីសែនខ្ពស់ដែលគេមិននឹកស្មានអាចមាន​នៅភពព្រះអង្គារ។

អ្នកដឹកនាំការស្រាវជ្រាវ លោក Vlada Stamenković និងជាអ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍នុយក្លេអ៊ែរនៃអង្គការ NASA បាននិយាយថា «គ្មាននរណាម្នាក់ធ្លាប់គិតថាការប្រមូលផ្តុំនៃអុកស៊ីសែនរំលាយដែលទ្រទ្រង់ភាវៈរស់បានអាចមាននៅលើភពអង្គារ​នោះឡើយ»។

លោក Stamenković បាឲ្យដឹងថាការស្រាវជ្រាវនេះអាចជួយដល់បេសកកម្មអវកាសនាពេលអនាគតក្នុងការធ្វើដំណើរទៅកាន់ភពព្រះអង្គារដោយផ្តល់នូវគោលដៅល្អប្រសើរជាងមុនក្នុងការស្វែងរកសញ្ញានៃបរិស្ថានដែលអាចរស់នៅបាន។

សូមបញ្ជាក់ថាការសិក្សានេះត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ នៅក្នុងទស្សនាវដ្ដីអង់គ្លេសធម្មជាតិ «Nature Geoscience»៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង