មនុស្សយន្តនឹងមានវត្តមានក្នុងសង្គមមនុស្សនាពេលអនាគត

(តូក្យូ)៖ សន្និសីទមនុស្សយន្តពិភពលោកឆ្នាំ២០១៨ បានបើកជាផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានក្រុមហ៊ុន និងស្ថាប័នជាង៩០បានចូលរួម តាំងបង្ហាញពីរបកគំហើញថ្មីៗបំផុតរបស់ពួកគេ។

គោលបំណងរបស់សន្និសីទមនុស្សយន្តពិភពលោក ក្រោមប្រធានបទ «លើកកម្ពស់ពិភពលោកមួយដែលមនុស្ស និងមនុស្សយន្ត អាចរស់នៅ និងធ្វើការជាមួយគ្នាប្រកបដោយជោគជ័យ»។

មនុស្សយន្តដែលអាចបំពេញការងារផ្សេងៗជំនួសមនុស្សជាច្រើនគ្រឿង ត្រូវបានដាក់តាំងបង្ហាញនៅក្នុងតាំងពិព័រណ៍នេះ។

ជាក់ស្ដែង​មនុស្សយន្តម៉ូដែល HRP-5P ត្រូវបានបង្កើតឡើង​ដើម្បីធ្វើការងារប្រចាំថ្ងៃរបស់មនុស្សដោយស្វ័យប្រវត្តិ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង