សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារការងារពេលថ្ងៃត្រង់ រៀបចំដោយប្រធានរដ្ឋសភាតួកគី

[mom_video type=”youtube” id=”q7tQ4dm3td8″]

(អីស្តានប៊ុល-ប្រទេសតួកគី)៖ បន្ទាប់ពីការអញ្ជើញពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ីណាលី យីដីរីម (Binali Yidirim) ប្រធានរដ្ឋសភា និងជាអតីត​នាយក​រដ្ឋមន្រ្តីតួកគី រួចហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាក៏បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ដែលរៀបចំដោយឯកឧត្តមប្រធានរដ្ឋសភាតីតួកគី ជូនចំពោះសម្តេចតេជោនាយក​រដ្ឋ​មន្រ្តី និងគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ដែរថា តួកគី និងកម្ពុជា ជាប្រទេសដែលមានអរិយធម៌យូរណាស់មកហើយ ក្នុងនោះប្រទេសកម្ពុជាត្រូវបានគេស្គាល់តាមរយៈចក្រភពអង្គរ ហើយប្រទេសតួកគីត្រូវបានគេស្គាល់តាមរយៈចក្រភព ប៊ីហ្សេនថាញ់​ (Byzantine) និងបន្ទាប់មកចក្រភពអូតូម៉ង់ (Ottoman) ។

បើទោះបីជាព្រះរាជាណាចក្រកម្ពុជា និងសាធា​រណរដ្ឋតួកគី មានចំណងមិត្តភាពផ្នែកការទូតទើបតែជាងពីរទសវត្សរ៍ក៏ពិតមែន ប៉ុន្តែទំនាក់ទំនង នៃប្រទេសទាំងពីរមានភាពរឹងមាំ ដោយឈរលើគោលការណ៍ជំនឿទុកចិត្តគ្នា និងគោរពគ្នា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងខ្លួន ពិសេសបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត។ ជាក់ស្តែងប្រទេសទាំងពីរបានគាំទ្របេក្ខភាពគ្នាទៅវិញទៅមក ក្នុងបណ្តាស្ថាប័នអន្តរជាតិផ្សេងៗ៕

សូមរំឭកថា សម្តេចតេជោ ហ៊ុន សែន បាន​ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចការងារទៅកាន់ទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី ​នៅ​ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ចប់ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​អាស៊ី-​អឺរ៉ុប​លើកទី១២ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សីក ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់​រួច​មក។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់​ខ្ពស់របស់​រាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរចាកចេញពីអាកាសយានអន្តជាតិ អ៊ិចសេគុយជេត (Exe​cujet​) ទីក្រុងប្រ៊ុចសែល ក្នុងដំណើរនៃការអញ្ជើញបន្តបំពេញទស្សនកិច្ចការងារ ទៅកាន់ទីក្រុង​អីស្តានប៊ុល សាធារណរដ្ឋតួកគី ជាទីដែលសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញធ្វើជំនួបកំពូល​ទ្វេ​ភាគី ជាមួយឯកឧត្តម រ៉េជីប ថាយយ៉ីប អែដូហ្គាន (Recep Tayyip Erdogan) ប្រធានា​ធិ​ប​តី​ នៃសាធារណរដ្ឋតួកគី ឯកឧត្តម ប៊ីណាលី យីឌឺរីម (Binary Yidirim) ប្រធានរដ្ឋសភា និងជា​អតីតនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋតួកគី។

យន្តហោះពិសេសបានចុះចតប្រកបដោយ​សុវត្តិ​ភាព នៅអាកាស​យាន​​ដ្ឋាន​អន្តរជាតិអាតាទួក ទីក្រុងអីស្តាន​ប៊ុល កាលពីវេលាម៉ោង១២​និង​១០នាទី ម៉ោងនៅទីក្រុង​អីស្តានប៊ុល សាធា​រណ​រដ្ឋតួកគី ត្រូវនឹងម៉ោង១៦ និង១០នាទី ម៉ោង​នៅ​រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

វត្តមាននៃ​ការអញ្ជើញដល់របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល​រ៉ាក់ទាក់​បំផុត ពីឯកឧត្តមអភិបាលក្រុងអីស្តានប៊ុល ប្រមុខយោធាតួកគី អគ្គនាយកនៃក្រសួងការបរទេស​តួកគី និងលោកជំទាវឯកអគ្គរាជទូតតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជន​ជាន់ខ្ពស់​រដ្ឋា​ភិ​បាលតួកគី និងឥស្សរជនការទូតរបស់ព្រះរាជាណា​ចក្រ​កម្ពុជា ប្រចាំប្រទេស​តួកគីជាច្រើនរូបទៀតផងដែរ៕ 

អត្ថបទដែលជាប់ទាក់ទង