សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​​ កំពុងថ្លៃងសុន្ទរកថារួមគ្នាជាមួយលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន​​​

(តូក្យូ-ជប៉ុន)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​​ កំពុងថ្លៃងសុន្ទរកថារួមគ្នាជាមួយលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន​​​ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានមានប្រសាសន៍ថា «រយៈ២៥ឆ្នាំកន្លងផុតទៅ បន្ទាប់ពីការបោះឆ្នោតរៀបចំដោយ អ៊ុនតាក់ ដែលបន្សល់ទុកមរតកល្អជាច្រើន។ កម្ពុជាកំពុងធ្វើដំណើរអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿន។ ខ្ញុំសុំសរសើរការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន»។

ក្នុងឱកាសនេះដែរ លោក ស៊ីនហ្សូ អាបេ ក៏បានអញ្ជើញអ្នកនយោបាយក្មេងមកកាន់ប្រទេសជប៉ុន ដើម្បីស្វែងយល់កិច្ចការច្បាប់។

សម្តេចតេជោ បានមានប្រសាសន៍ថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ បានមកទស្សនកិច្ច នៅចំគម្រប់៦៥ឆ្នាំនៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុន និងទំនាក់ទំនងក្នុងតំបន់»។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យជប៉ុន បន្តគាំទ្រការងារបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា​​​ ជាបន្តទៀត ដើម្បីដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា៕ (ផាន់ អាណា)

 

អត្ថបទដែលជាប់ទាក់ទង