សណ្ឋាគារ ORUSSEY ONE បានចូលរួមព្រឹត្តិការណ៍ធំនៅប្រទេសហូឡង់តាមការអញ្ជើញពីក្រុមហ៊ុន Booking.com

(ភ្នំពេញ)៖ ក្រុមហ៊ុនប៊ូកឃីងដតខំ(Booking.com) បានអញ្ជើញ សណ្ឋាគារអូឫស្សីវ័ន (ORUSSEY ONE) ពីប្រទេសកម្ពុជា ចូលរួមក្នុងកម្មវិធី នៃព្រឹត្តិការណ៍ធំរបស់ពិភពលោក នៅក្នុងប្រទេសហូឡង់។

តាមរយៈការអញ្ជើញរបស់ក្រុមហ៊ុន Booking.com ដ៏ល្បីនេះ សណ្ឋាគារអូឫស្សីវ័ន (ORUSSEY ONE) ជាលំដាប់សណ្ឋាគារទី១ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានក្រុមហ៊ុនធំលំដាប់ពិភពលោក (Booking.com) ផ្តល់កិត្តិយស និងអញ្ជើញ ជាភ្ញៀវដ៏ពិសេសក្នុងកម្មវិធីរបស់ខ្លួន។

សណ្ឋាគារអូឫស្សីវ័ន (ORUSSEY ONE) គឺ ជាសណ្ឋាគារតែមួយគត់នៅកម្ពុជា ដែលបានចេញពីប្រទេសកម្ពុជា តាមការផ្តល់នូវកិត្តិយសដ៏ធំពី ក្រុមហ៊ុន Booking.com ដើម្បីចូលរួមជាមួយបណ្តាក្រុមហ៊ុនធំៗជាច្រើន មកពីទូទាំងពិភពលោក ក្នុងព្រឹត្តិការណ៍ធំលំដាប់ពិភពលោកមួយនេះនៅប្រទេសហូឡង់៕

អត្ថបទដែលជាប់ទាក់ទង