មេបង្កើតកម្មវិធីមេរោគ​កុំព្យូទ័រត្រូវបានចោទប្រកាន់ពីបទបំផ្លាញក្រុមហ៊ុនរុស្ស៊ី Kelihos botnet

(អាមេរិក)៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃពុធថាលោក Peter Levashov អ្នកបង្កើតកម្មវិធីមេរោគកុំព្យូទ័រត្រូវបានគេរកឃើញថាជាអ្នកប្រព្រឹត្តបទល្មើសនិងត្រូវបានតុលាការសាលាដំបូង Hartford នៃក្រុងConnecticut ​ចោទប្រកាន់ថាជាមេគំនិតក្នុងការប្រព្រឹត្តបទឧក្រិដ្ឋបច្ចេកវិទ្យាធ្វើឲ្យប៉ះពាល់ដល់ការស្វែងរកអត្ដសញ្ញាណនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ។

ការចោទប្រកាន់នេះត្រូវធ្វើឡើងដោយបណ្ដឹងរបស់ក្រុមហ៊ុន Kelihos botnet ហើយក្រុមហ៊ុននេះបានអះអាងថាជនដែលត្រូវចោទបានធ្វើឲ្យអន្ដរាយដល់ប្រព័ន្ធកុំព្យូទ័រ៥ម៉ឺនគ្រឿងក្នុងនោះខូចខាតដោយការបែងចែក Spam អ៊ីម៉ែលរាប់ពាន់ ខូចខាតអត្ដសញ្ញាណនានានៅក្នុងកុំព្យូទ័រ និងបង្កជាមេរោគរញ៉េរញ៉ៃដល់ Software កុំព្យូទ័រពេញពិភពលោកអស់រយៈពេល២ទសវត្សរ៍មកហើយ។

ជនជាប់ចោទ Levashov អាយុ៣៨ ឆ្នាំ ត្រូវបានចាប់ខ្លួននៅប្រទេសអេស្ប៉ាញកាលពីឆ្នាំទៅមិញ ហើយត្រូវបានធ្វើបត្យាប័នមកកាន់សហរដ្ឋអាមេរិកកាលពីខែកុម្ភៈឆ្នាំនេះ ហើយគាត់ក៏ត្រូវបានតុលាការរុស្ស៊ីនៃប្រទេសគាត់ចោទប្រកាន់ពីបទឧក្រិដ្ឋករបច្ចេកវិទ្យាដែរ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង