ក្រុមហ៊ុន​ខ្មែរ​ ប៊ែ​វើ​រី​ជី​ស​ ចែក​រង្វាន់​ទឹកប្រាក់​យ៉ាងតិច​ ១​លាន​ ២​សែន​ដុល្លារ​ជា​រៀង​រាល់​ខែ​

(​ភ្នំពេញ​)៖​ ក្រុមហ៊ុន​ខ្មែរ​ ប៊ែ​វើ​រី​ជី​ស​ បាន​ប្រកាស​អោយ​បានដឹង​ថា​ ក្រុមហ៊ុន​របស់​ខ្លួន​តែងតែ​ចែក​រង្វាន់​សរុប​ជា​ទឹកប្រាក់​ចំនួន​ ១​លាន​ ២​ សែន​ដុល្លារ​ជា​រៀង​រាល់​ខែ​ ដើម្បី​ចែក​ជូន​ និង​ជា​ការ​ថ្លែងអំណរគុណ​ដល់​អតិថិជន​ ដែល​តែង​គាំទ្រ​ផលិតផល​ខ្លួន​កន្លង​មក​។​

​ទឹកប្រាក់​មិន​តិច​ជាង​៤​ម៉ឺន​ដុល្លារ​ ប្រចាំ​ថ្ងៃ​ ត្រូវ​បាន​ចែក​ជូន​ទៅ​ដល់​អតិថិជន​ ដែល​តែងតែ​គាំទ្រ​ផលិតផល​របស់​ក្រុមហ៊ុន​ ខ្មែរ​ ប៊ែ​វើ​រី​ជី​ស​ ដែល​មាន​ដូច​ជា​ ទឹកក្រូច​ IZE,​ ទឹក​ផ្លែ​ឈើ​Joop,​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ Wurkz​ ស្រា​បៀរ​កម្ពុជា​ និង​ស្រា​បៀរ​ស្តោ​ត​Barrley​ Black​ ជាដើម​។​ កាលពី​ថ្ងៃ​សុក្រ​ ទី​៣១​ ខែសីហា​កន្លង​ទៅ​ ក្រុមហ៊ុន​ខ្មែរ​ ប៊ែ​វើ​រី​ជី​ស​ បាន​ប្រគល់​រង្វាន់​ជូន​អតិថិជន​មានសំណាង​ឈ្នះ​រង្វាន់​ធំ​ចំនួន​២០​រូប​។​

​រង្វាន់​ទាំងនោះ​រួម​មាន​៖
–​ទឹកប្រាក់​ ១​ ម៉ឺន​ដុល្លារ​ ១​ រង្វាន់​
–​ម៉ូតូ​ Honda​ Scoopy​ I​ ៣​ រង្វាន់​
–​ម៉ូតូ​ Honda​ Dream​ 2018​ ១​ រង្វាន់​
–១​ ពាន់​ដុល្លារ​ ជា​ច្រើន​រង្វាន់​ទៀត​។​

​អ្នក​ឈ្នះ​រង្វាន់​ទាំងអស់​ នឹង​ត្រូវ​បាន​បើក​រង្វាន់​ភ្លាមៗ​ក្នុង​រយៈពេល​មួ​យស​ប្ដា​ហ៏​ ក៏​ថែម​ទាំង​ទទួល​បានការ​ធ្វើ​ទស្សនកិច្ច​ផ្ទាល់​នៅ​រោងចក្រ​ខ្មែរ​ ប៊ែ​វើ​រី​ជី​ស​ តែ​ម្ដង​ ដើម្បី​អោយ​មានការ​ដឹង​ច្បាស់​ពី​កម្រិតស្តង់ដារ​ និង​អនាម័យ​នៅ​ក្នុង​ការ​ផលិត​ ។​

​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ លោក​អ្នក​គ្រាន់តែ​ពិសា​ភេសជ្ជៈ​ខ្មែរ​ ប៊ែ​វើ​រី​ជី​ស​ រង្វាន់​មាន​ភ្ជាប់​ស្រាប់​នៅ​នឹង​ក្រវិល​កំប៉ុង​។​

​ខ្មែរ​ ប៊ែ​វើ​រី​ជី​ស​ (Khmer​ Beverages)​ ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ ជីប​ ម៉ុង​ វិនិយោគ​ដោយ​កូន​ខ្មែរ​ ១០០%​ ដោយ​ផលិត​ស្រា​បៀរ​កម្ពុជា​ ស្រា​បៀរ​ស្តោ​ត​ Barrley​ Black​ ស្រា​បៀរ​គូ​ដូ​ (Kudo)​ ទឹកក្រូច​ អាយ​ស៍​ (IZE)​ ទឹក​ផ្លែ​ឈើ​ជូ​ប​ (Joop)​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​ (Wurkz)​ និង​ទឹក​សុទ្ធ​កម្ពុជា​ (Cambodia​ Water)៕

អត្ថបទដែលជាប់ទាក់ទង