បើក​ហើយៗ​!!!​ ហាង​ដឹ​ ភី​ហ្សា​ ខម​ផេ​នី​ (THE​ PIZZA​ COMPANY)​ សាខា​ផ្សារ​ឈូក​មាស​ផ្លា​ហ្សា​

(​ភ្នំពេញ​)៖​ ក្រុមហ៊ុន​ អ៊ិ​ច​ប្រេស​ ហ្វូ​ដ​ គ្រុប​ (EFG)​ ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ ចំណីអាហារ​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ កំពុង​បើក​ពង្រីក​សាខា​របស់​ខ្លួន​ជា​បន្តបន្ទាប់​ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។​ ជាក់ស្ដែង​ណាស់​ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ ទី​៣១​ ខែសីហា​ ក្រុមហ៊ុន​ អ៊ិ​ច​ប្រេស​ ហ្វូ​ដ​ គ្រុប​ (EFG)​ បាន​បើក​សម្ភោ​ធ​ហាង​ដឹ​ ភី​ហ្សា​ ខម​ផេ​នី​ (The​ Pizza​ Company)​ សាខា​ទី​៣០​ ដែល​ស្ថិត​នៅ​ផ្សារ​ឈូក​មាស​ផ្លា​ស្សា​ ដើម្បី​បម្រើ​សេវាកម្ម​និង​ភាព​ងាយស្រួល​ជូន​ដល់​អតិថិជន​ដែល​រស់នៅ​ក្នុង​តំបន់​ក្បែរ​នោះ​ផង​ដែរ​។​

កម្មវិធី​សម្ភោ​ធ​នេះ​ បាន​ប្រារព្ធ​ឡើង​ដោយ​មានកម្ម​វិធី​កម្សាន្ត​ជា​ច្រើន​ ដែល​មាន​វត្តមាន​ ក្រុម​រាំ​ស្រី​ OMG​ dance​ crews,​ ក្រុម​ Classic​ band,​ ការ​សម្តែង​សៀ​ក​រហ័ស​កម្ម​,​ និង​មានកម្ម​វិធី​លេង​ហ្គា​ម​សប្បាយៗ​ ដែល​ធ្វើ​អោយ​កម្មវិធី​នេះ​កាន់តែ​អ៊ូអរ​ និង​អធិកអធម​។​ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​ ក៏​មាន​ប្រូ​ម៉ូ​សិន​ពិសេសៗ​ និង​មានការ​ចែក​ជូន​ភី​ហ្សា​ដោយ​ឥត​គិតថ្លៃ​ទៅ​ដល់​អតិថិជន​ចំនួន​៣០០​នាក់​ដំបូង​បង្អស់​ដែល​បាន​អញ្ជើញ​មក​តំរង់​ជួរ​នៅ​មុខ​ហាង​មុនគេ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ លោក​ អ៊ូ​ គី​ម​ហូ​វ​ ដែល​ជា​ប្រធាន​ប្រតិបត្តិ​ របស់​ហាង​ដឹ​ ភី​ហ្សា​ ខម​ផេ​នី​ (The​ Pizza​ Company)​ បាន​មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​នឹង​ព្យាយាម​ ស្វែងរក​នូវ​រសជាតិ​ថ្មី​ប្លែកៗ​បន្ថែម​ទៀត​ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ ដោយ​ផ្តោត​សំខាន់​លើ​ឱជា​រស​ សុ​វិ​ត្ថភាព​ចំណីអាហារ​ និង​ស្តង់ដា​សេវាកម្ម​ ”​។​
​ហាង​ ដឹ​ ភី​ហ្សា​ ខម​ផេ​នី​ (The​ Pizza​ Company)​ សាខា​ផ្សារ​ឈូក​មាស​ផ្លា​ស្សា​ បាន​បង្កើត​ឡើង​ដោយ​មានការ​រចនា​ហាង​កាន់តែ​ប្លែក​ និង​ ទាក់ទាញ​។​ លើស​ពី​នេះ​ទៅ​ទៀត​ គ្រប់​សាខា​ទាំងអស់​របស់​ហាង​ដឹ​ ភី​ហ្សា​ ខម​ផេ​នី​(The​ Pizza​ Company)​ បាន​រចនាបថ​ហាង​តាម​បែប​អ៊ី​តា​លី​ទាំង​ផ្ទៃ​ខាងក្នុង​ និង​ ខាងក្រៅ​ ដោយ​បំពាក់​រូបគំនូរ​ជាមួយ​និង​បរិយាយ​កាស​រ៉ូ​មែន​ទិច​ ដើម្បី​អោយ​អតិថិជន​មាន​ភាព​សប្បាយ​រីករាយ​ក្នុង​ការ​ពិសារ​អាហារ​។​

​គួរ​រំលឹក​ផង​ដែរ​ថា​ ហាង​ ដឹ​ ភី​ហ្សា​ ខម​ផេ​នី​ (The​ Pizza​ Company)​ ជា​ស្លាក​សញ្ញា​ដែល​ទទួល​បាន​សិទ្ធ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន​ អ៊ិ​ច​ប្រេស​ ហ្វូ​ដ​ គ្រុប​ (EFG)​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័​ន្ឋ​របស់​ក្រុមហ៊ុន​ អ​ អិ​ម​ អេ​ ខេ​ម​បូ​ឌា​ (RMA​ Cambodia)​ ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៥​មក​ម្លេះ​។​

​ក្រៅពី​ ដឹ​ ភី​ហ្សា​ ខម​ផេ​នី​ (The​ Pizza​ Company)​ ក្រុមហ៊ុន​ អ៊ិ​ច​ប្រេស​ ហ្វូ​ដ​ គ្រុប​ (EFG)​ ក៏​បាន​នាំ​យក​ម៉ាក​ដ៏​ល្បីៗ​ជា​ច្រើន​មក​កាន់​ទីផ្សារ​កម្ពុជា​ ដូច​ជា​ ហាង​កា​រ៉េ​ម​ ស្វិ​ន​សិន​ (Swensen),​ ហាង​នំ​ដូ​ណាត់​ គ្រី​ស​ស្ពី​ គ្រី​ម​ (Krispy​ Kreme),​ ហាង​កា​រ៉េ​ម​ ដេ​រី​ ឃ្វិ​ន​ (Dairy​ Queen),​ និង​ ហាង​ បា​ប៊ី​ឃ្យូ​ ផ្លា​ស្សា​ (Bar​ B​ Q​ Plaza)​។​ បើ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​អ៊ិ​ច​ប្រេស​ ហ្វូ​ដ​ គ្រុប​ (EFG)​ បាន​ពង្រីក​សាខា​របស់​ខ្លួន​ជាង​ ៦០​ កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ៕​


អត្ថបទដែលជាប់ទាក់ទង