ក្រុមហ៊ុនអវកាសឯកជនមួយរបស់ចិននឹងបាញ់បង្ហោះរ៉ុក្កែតដឹកជញ្ជូនទីមួយរបស់ខ្លួន

(ប៉េកាំង)៖ ប្រទេសចិននឹងចាប់ផ្តើមបាញ់បង្ហោះរ៉ុក្កែតដឹកជញ្ជូនជាលើកដំបូងរបស់ខ្លួនដែលបង្កើតឡើងដោយក្រុមហ៊ុនឯកជនមួយរបស់ចិននៅចុងឆ្នាំ២០១៨នេះ។

រ៉ុក្កែត ZQ-1 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Landspace ដែលមានឯកទេសផលិតរ៉ុក្កែតនៅក្រុងប៉េកាំង។ ​ហើយវានឹងត្រូវបានគេបាញ់បង្ហោះនៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan នាភាគពាយព្យប្រទេសចិន។

​រ៉ុក្កែត ZQ-1 នេះមានប្រវែង១៩ម៉ែត្រ អង្កត់ផ្ចិត ១,៣៥ ម៉ែត្រ ​និងទម្ងន់សរុប៤៥តោន។ វាក៏មានភាពបត់បែន​ល្អ និង​រចនាឡើងជាមួយនឹងបច្ចេកវិទ្យាទំនើបហើយនិងសមត្ថភាពឆ្លើយឆ្លងរហ័សទៀតផង។

សូមបញ្ជាក់ថា​ក្រុមហ៊ុន Landspace នេះក៏គ្រោងនឹងបាញ់បង្ហោះរ៉ុក្កែត ZQ-2 ​ក្នុងឆ្នាំ​២០២០៕ (មាលីកា)


អត្ថបទដែលជាប់ទាក់ទង