សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងមន្ទីរពេទ្យទីក្រុងម៉ាកាវ របស់ចិន ផ្តល់ឱកាសដល់គ្រូពេទ្យកម្ពុជាទៅធ្វើការ ដើម្បីបង្កើនបទពិសោធន៍វេជ្ជសាស្ត្រ

(ភ្នំពេញ)៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.គ.ស.ស.យ.ក បានប្រកាសឲ្យដឹងថា សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងមន្ទីរពេទ្យទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន ចាប់ផ្តើមផ្តល់ឱកាសដល់គ្រូពេទ្យកម្ពុជា អាចទៅធ្វើការនៅក្នុងសាលានេះ ដើម្បីបង្កើនបទពិសោធន៍វេជ្ជសាស្ត្ររបស់ខ្លួន។

យោងសេចក្តីប្រកាសចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ របស់ ស.គ.ស.ស.យ.ក បានឲ្យដឹងថា គិលានុបដ្ឋាក ឬគិលានុបដ្ឋាយិកា ដែលមានបំណងចង់បង្កើនបទពិសោធន៍ និងបម្រើការងារនៅក្រៅប្រទេស អាចទៅធ្វើការនៅក្នុងសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងមន្ទីរពេទ្យទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងទទួលបានប្រាក់ខែរហូត៣០០០ដុល្លារផងដែរ។

សេចក្តីប្រកាសនេះ បានឲ្យដឹងទៀតថា សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងមន្ទីរពេទ្យទីក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវការគិលានុបដ្ឋាក ឬគិលានុបដ្ឋាយិកា​​​ពីកម្ពុជាចំនួន១០នាក់ ដែលមានអាយុតិចជាង៥០ឆ្នាំ និងមានបទពិសោធការងារផ្នែកវេជ្ជសាស្ត្រយ៉ាងហោចណាស់៥ឆ្នាំ និងត្រូវជាសមាជិក សមាជិកាសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក៕ 

អត្ថបទដែលជាប់ទាក់ទង