​​បារាំង៖ ផ្កាយរណបតាមដានខ្យល់១គ្រឿងត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kourou

(ប៉ារីស)៖ ​​ផ្កាយរណបតាមដានខ្យល់១គ្រឿងត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kourou ក្នុងតំបន់ French Guiana ប្រទេសបារាំង។

ក្រុមហ៊ុន Arianespace បាននិយាយថាមុននឹងបាញ់បង្ហោះ​ផ្កាយរណបនោះដោយជោគជ័យ គឺត្រូវបានពន្យារពេល​២៤ម៉ោងដោយសារកត្តាអាកាសធាតុមិនល្អ។

ផ្កាយរណបនេះ ត្រូវបានគេដាក់ឈ្មោះថា «Aeolus»។ ​

​ភ្នាក់ងារអវកាសអឺរ៉ុបនិយាយថាការវាស់ស្ទង់ខ្យល់ពិតប្រាកដតាមរយៈផ្កាយរណប Aeolus នឹងធ្វើឲ្យការព្យាករអាកាសធាតុ​មានសុក្រឹតភាពខ្ពស់៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង