Neymar ដូរចូលលេងការប្រកួតដែល PSG ឈ្នះ Monaco

(ចិន)៖ កីឡាករ Neymar ចូលលេងបន្ទាប់ពីត្រូវដូរចូលជំនួសមិត្តរូមក្រុម Marco Verratti ក្នុងការប្រកួតដែល Paris Saint Germain បំបាក់ Monaco ៤ទល់នឹង០ ក្នុងការប្រកួត French Super Cup នៅប្រទេសចិន។

នេះជាការប្រកួតទី១របស់កីឡាករប្រេស៊ីលរូបនេះ បន្ទាប់ពីធ្វើមិនបានល្អក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោកនៅរុស្ស៊ី និងជាលើកដំបូងឱ្យ PSG តាំងពីរងរបួសកាលពីខែកុម្ភៈ។

ក្នុងជំនួបនេះ កីឡាករអាហ្សង់ទីន Angel Di Maria ស៊ុតបានពីរគ្រាប់តែឯង ខណៈដែលកីឡាករ Christopher Nkunku និង Timothy Weah រកបានម្នាក់មួយគ្រាប់បន្ថែមទៀតរៀងៗខ្លួន នៅពីមុខអ្នកគាំទ្រ ជាង៤០ ០០០នាក់។

French Super Cup ជាការប្រកួតមុនបើករដូវកាលលីហ្គកំពូលបារាំង ហើយឆ្នាំនេះត្រូវធ្វើនៅមជ្ឈមណ្ឌលសាកលវិទ្យាល័យកីឡា Shenzhen ៕

អត្ថបទដែលជាប់ទាក់ទង