ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា​​​ អនុញ្ញាតឲ្យឯកឧត្តម Oh Nak Young ឯកអគ្គរដ្ឋទូតកូរ៉េ ជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ ឯកឧត្តម ជា សុផារ៉ា​​​ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យឯកឧត្តម Oh Nak Young ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋ កូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងា នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូត អំពីការរីកចម្រើន សុខសន្តិភាព និងស្ថិរភាពនយោបាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជម្រាបជូនអំពីការរីកចម្រើនផ្នែកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ​​​ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង