បុរសម្នាក់បានស្លាប់ នៅក្នុងបន្ទប់ជួល ដោយសារជម្ងឺគាំងបេះដូង

ភ្នំពេញ៖បុរសម្នាក់ត្រូវបានមិត្តភ័ក្តិប្រទះឃើញស្លាប់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៦និង២០នាទីនៅចំណុចផ្ទះជួលគ្មានលេខផ្លូវលំក្រុម២ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាសពមានឈ្មោះ ហង់ យ៉ាន  ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករស្នាក់នៅផ្ទះកើតហេតុ ខាងលើ។

 

សមត្ថកិច្ចបន្តថាមុនពេលកើតហេតុជនររងគ្រោះនិងមិត្តភ័ក្តិ ពីរនាក់ទៀតបានហូបបាយជាមួយគ្នាក្រោយពីហូប បាយរួចជនរងគ្រោះបាននិយាយប្រាប់ពួកម៉ាកថាចុកពោះរួចក៏ចូលដេកលុះព្រឹកឡើងមិត្តភ័ក្តិបានទៅដាស់ក៏ឃើញជនរងគ្រោះបានស្លាប់ទៅហើយ។ ក្រោយពីបានពិនិត្យសាកសពរបស់គ្រូពេទ្យតុលាកានិងការរិយាល័យបច្ចេកទេសវិទ្យាសាស្រ្តបានឲ្យដឹងថាសពស្លាប់ដោយគាំងបេះដូង។ បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ៕

AAA

អត្ថបទដែលជាប់ទាក់ទង