តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញសហការជាមួយអង្គការ UNDP សាងសង់លំនៅឋានតម្លៃសមរម្យ៣១៣៦ខ្នង

(ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នឹងសាងសង់លំនៅឋានមានតម្លៃសមរម្យសម្រាប់ពលករ ចំនួន៣១៣៦ខ្នងផ្ទះលើផ្ទៃដី៧ហិកតា ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា ឆ្នាំ ២០១៨នេះ។

គម្រោងសាងសង់លំនៅមានតម្លៃសមរម្យនេះត្រូវបានលើកមកពិភាក្សាក្នុងជំនួបរវាងលោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី លឹម ឈីវហូ ថៅកែតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា នៅទីស្តីការក្រសួង។

ទោះជាយ៉ាងណា មិនបានប្រកាសបញ្ជាក់ពីទំហំទឹកប្រាក់វិនិយោគ និងទីតាំងត្រូវសាងសង់លំនៅដ្ឋាននេះឡើយ៕ (ផាន់ អាណា)

អត្ថបទដែលជាប់ទាក់ទង