​SpaceX បាញ់រ៉ុក្កែត Falcon 9 ដឹកជញ្ជូនផ្កាយរណបទូរគមនាគមន៍ទៅកាន់អវកាស

(អាមេរិក)៖ ក្រុមហ៊ុនយានអវកាស SpaceX បានបាញ់រ៉ុក្កែត Falcon-9 ពីស្ថានីយកងទ័ពអាកាស Cape Canaveral នៅរដ្ឋ Florida កាលពីព្រឹកថ្ងៃចន្ទ។

រ៉ុក្កែតផ្ទុកផ្កាយរណបទូរគមនាគមន៍ SES-12 ​ នេះ បានហោះចូលក្នុងស្ថានីយ​ Geostationary Transfer Orbit។

SpaceX និយាយថា ផ្កាយរណប SES-12 នឹងអនុញ្ញាតឲ្យក្រុមហ៊ុនទូរស័ព្ទចល័ត និងសេវាអ៊ីនធឺណេតផ្តល់នូវសេវាផ្ទេរទិន្នន័យចល័តដែលអាចជឿជាក់បាន និងសេវាអ៊ីនធឺណិតល្បឿនលឿន៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង