អ្នកជំនាញអះអាងថាបានផ្ទេរការចងចាំពីសត្វខ្យងមួយទៅសត្វខ្យងមួយទៀតដោយជោគជ័យ

(អាមេរិក)៖ អ្នកឯកទេសខាងប្រព័ន្ធសរសៃប្រសាទនៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ាបាននិយាយថា ការផ្ទេរការចងចាំពីសត្វខ្យងមួយទៅខ្យងមួយទៀតបានដោយជោគជ័យ។

នៅក្នុងកាសែតដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី eNeuro វេជ្ជបណ្ឌិត David Glanzman បានរាយការណ៍ថាគាត់និងក្រុមការងារបានផ្ទេរម៉ូលេគុលពីកោសិកាខួរក្បាលរបស់ខ្យងសមុទ្រដែលទទួលបានការហ្វឹកហាត់ទៅខ្យងផ្សេងទៀតដែលមិនបានទទួលការហ្វឹកហាត់។

លោក Glanzman អះអាងថាការស្រាវជ្រាវអាចផ្តល់នូវការរីកចម្រើនថ្មីដ៏គួរឲ្យរំភើបសម្រាប់អ្នកជំងឺភ្លេចភ្លាំង និងជំងឺស្ត្រេស​។

ទោះបីជាយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅក្នុងសហគមន៍វិទ្យាសាស្ដ្រមានការសង្ស័យចំពោះលទ្ធផលរបស់ Glanzman ហើយនិយាយថា«ត្រូវការការស្រាវជ្រាវបន្ថែមទៀត»។

លោក Glanzman និយាយថា «នេះគឺដោយសារតែការរកឃើញរបស់គាត់ផ្ទុយនឹងវិធីដែលជីវវិទូភាគច្រើនជឿជាក់ថាការចងចាំត្រូវបានរក្សាទុក»៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង