ថាមពល​ពន្លឺព្រះអាទិត្យធ្វើឲ្យស្ថានភាពរស់នៅ​ជនភៀសខ្លួនស៊ីរី​មានភាពប្រសើរឡើង

(ហ្ស៊កដានី)៖ ថាមពលព្រះអាទិត្យកំពុងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរស់នៅនៃជនភៀសខ្លួនស៊ីរីនៅក្នុងជំរំ Zataari ​និងការកាត់បន្ថយវិបត្តិថាមពលរបស់ប្រទេសហ្ស៊កដានី។

ជំរំជនភៀសខ្លួន Zaatari ដែលត្រូវបានសាងសង់ឡើងដោយអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ចម្ងាយ១០ គីឡូម៉ែត្រខាងកើត​រដ្ឋ​ Mafraq បានទទួលជនភៀសខ្លួនស៊ីរីជិត ១០ម៉ឺននាក់ចាប់តាំងពីខែសីហាឆ្នាំ ២០១២មក។

ឥឡូវនេះរោងចក្រថាមពលពន្លឺព្រះអាទិត្យដែលមានបន្ទះស្រូបពន្លឺព្រះអាទិត្យចំនួន ៤ពាន់ផ្ទាំង ត្រូវបានគេដាក់បញ្ឈរលើជំរំនេះ​ដើម្បីផលិតអគ្គិសនី។

​រោងចក្រថាមពលពន្លឺព្រះអាទិត្យនេះអាចសន្សំសំចៃបាន ៥,៨ លានដុល្លារសម្រាប់ UNHCR ជារៀងរាល់ឆ្នាំ។ ហើយលុយនេះអាចត្រូវបានប្រើសម្រាប់កែលម្អ និងជួសជុលកន្លែងស្នាក់នៅទៀតផង៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង