រុស្ស៊ី​នឹងបិទ Facebook និង Whatsapp បើមិនគោរពច្បាប់​

(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ ថាក្រុមឃ្លាំមើលទូរគមនាគមន៍រុស្ស៊ី Roskomnadzor នឹងពិនិត្យមើលនៅក្នុងកំលុងខែធ្នូខាងមុខនេះ ថាតើបណ្ដាញសង្គម Facebook និង Whatsapp ​អាច​គោរពច្បាប់របស់រុស្ស៊ីឬយ៉ាងណា។

រដ្ឋាភិបាលរុស្ស៊ីបាននិយាយថាខ្លួននឹងបិទមិនឲ្យចូលប្រើ​ Facebook លុះត្រាតែបណ្តាញសង្គមនេះគោរពតាមច្បាប់ដែលតម្រូវឲ្យមាន​គេហទំព័រនិងម៉ាស៊ីនរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋរុស្ស៊ី​នៅក្នុងប្រទេសរុស្ស៊ី។​

ប្រធានទូរគមនាគមន៍រុស្ស៊ី ​Rokomnadzor លោក Alexander Zharov ត្រូវបានដកស្រង់សម្តីដោយ TASS បាននិយាយថា «យើងនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យទាំងនេះ»៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង