ផ្កាយរណបវិទ្យាសាស្រ្តត្រូវបានបាញ់ចូល ក្នុងគន្លងតារាវិថីពីរ៉ុក្កែតអវកាសSpaceX

(អាមេរិក)៖ យានអវកាស SpaceX Falcon 9 ដែលបំពាក់ដោយផ្កាយរណបវិទ្យាសាស្ត្រអាមេរិកចំនួន២គ្រឿង និងផ្កាយរណបទំនាក់ទំនងពាណិជ្ជកម្មចំនួន៥គ្រឿង ​ត្រូវបានបាញ់ចេញពីឆ្នេរកណ្តាល នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

គ្រាប់រ៉ុក្កែតនេះ ត្រូវបានគេយកចេញ ពីមូលដ្ឋានទ័ពអាកាស Vandenberg កាលពីថ្ងៃអង្គារ និងបានបាញ់បង្ហោះចេញពីមហាសមុទ្រប៉ាស៊ីហ្វិក នៅភាគខាងលិច នៃទីក្រុង ​Los Angeles។

អង្គការ NASA និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រអវកាសអាល្លឺម៉ង់ ឲ្យដឹងថា មានផ្កាយរណបចំនួន២គ្រឿងសម្រាប់បម្រើការស្រាវជ្រាវ និងការប្រែប្រួលអាកាសធាតុ។ ហើយបេសកកម្មនេះ ត្រូវបានបង្កើតឡើង ដើម្បីរកមើលចលនាផ្ទៃទឹកលើផែនដី និងការប្រែប្រួលចលនាផ្ទៃទឹក នៅលើភពផែនដី ដោយវាស់ស្ទង់ការប្រែប្រួល​ពីចម្ងាយរវាងផ្កាយរណបទាំង ២ នៅពេលដែលវាស្ថិតនៅលើតារាវិថីតែមួយ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង