មន្ទីរ​សុខាភិបាល​ខេត្តកោះកុង​ ប្រារព្ធ​ទិវា​ផ្តល់​ថ្នាំ​បង្ការ​ពិភពលោក​

(​កោះកុង)​ ៖​ មន្ទីរ​សុខាភិបាល​ខេត្តកោះកុង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៨​ បាន​ប្រារព្ធ​ទិវា​ផ្តល់​ថ្នាំ​បង្ការ​ពិភពលោក​ ក្រោម​ប្រធានបទ​ ការពារ​សហគមន៍​យើង​ ដោយ​ចាក់​វ៉ាក់សាំង​ គឺ​ដើម្បី​ពញ្ញាក់​អារម្មណ៍​ដល់​យើង​ទាំងអស់​គ្នា​ ឲ្យ​យកចិត្ត​ដាក់​ចូលរួម​ការពារ​ជំងឺ​ ដែល​អាច​ការពារ​បាន​ ដោយសារ​ចាក់​វ៉ាក់សាំង​ ជា​ពិសេស​មាតាបិតា​ និង​អាណាព្យាបាល​ ដែល​មិន​ទាន់​បាន​នាំ​កុមារ​មក​ទទួល​ថ្នាំ​វ៉ាក់សាំង​ សូម​រួសរាន់​មក​ទទួល​ថ្នាំ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ចាប់ពី​អាយុ​១៥​ដល់​៤៤​ឆ្នាំ​ ជា​ពិ​សេ​ ស​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​។​

​លោក​ ទៅ​ ម៉ឹង​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង​ បាន​ថ្លែង​ថា​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ វិស័យ​សុខាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មានការ​រីក​ចម្រើន​គ្រប់​វិស័យ​គួរ​ឲ្យ​គត់​សម្គាល់​ ក្នុង​នោះ​វិស័យ​សុខាភិបាល​ បាន​ចូលរួម​កាត់​បន្ថយ​អត្រា​ឈឺ​ ពិការ​ភាព​ និង​អត្រា​មរណៈភាព​ របស់​កុមារ​និង​ស្ត្រី​ បាន​យ៉ាងច្រើន​ផង​ដែរ​ ហើយ​កម្ពុជា​ត្រូវ​បាន​លុប​បំបាត់​ជំងឺ​គ្រុន​ស្វិតដៃជើង​ ជំងឺ​កញ្ជ្រឹល​ ជំងឺ​តេ​យ​តា​ណូ​ស​ មាតា​និង​ទារក​ជាដើម​ ។​

​ក្នុង​នោះ​លោក​ ជុំទាវ​ ឈុ​ន​ រ៉ា​វុ​ធ​ អភិបាលរង​ខេត្តកោះកុង​ បាន​ធ្វើការ​អំពាវរ​នាវ​ដល់​អាជ្ញាធរ​ ភូមិ​ ឃុំ​ ស្រុក​ ក្រុង​ សិស្សានុសិស្ស​ និង​ស្ថាប័ន​ ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ជួយ​ផ្សព្វផ្សាយ​ចូលរួម​សហការ​ជាមួយ​បុគ្គលិក​សុខាភិបាល​ គាំទ្រ​ដើម្បី​បង្ក​ លក្ខណៈ​ងាយស្រួល​នៅ​រាល់​សកម្មភាព​ផ្តល់​សេវា​សុខាភិបាល​ ជា​ពិសេស​ សេវា​ផ្តល់​ថ្នាំ​បង្ការ​ទាំង​ នៅ​គ្រឹះស្ថាន​សុខាភិបាល​ នឹង​សេវា​ចុះ​មូលដ្ឋាន​ហេតុ​ដូច្នេះ​ហើយ​យើង​ទាំងអស់​គ្នា​ ត្រូវ​រួម​គ្នា​ ទប់ស្កាត់​ រាល់​ពាក្យ​ចរ​ចាម​អារាម​ នឹង​ឃោសនា​អកុសល​នានា​ ទាក់ទង​ក្នុង​ការ​ផ្តល់​ថ្នាំ​បង្ការ​ នឹង​សេវា​សុខភាព​ដទៃ​ទៀត​ផង​ដែរ​៕​


អត្ថបទដែលជាប់ទាក់ទង