​អាមេរិកថ្កោលទោស​ស៊ីរីនិងសម្ព័ន្ធមិត្តរបស់គេចំពោះការវាយប្រហារដោយសារធាតុគីមី​នៅ​ស៊ីរី​

(អាមេរិក)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានថ្កោលទោសប្រធានាធិបតីស៊ីរីលោក​ Bashar al-Assad និងសម្ព័ន្ធមិត្តស៊ីរីដែលរួមមានប្រទេសរុស្ស៊ីនិងអ៊ីរ៉ង់ចំពោះការវាយប្រហារមួយដែលសង្ស័យថាជាការវាយប្រហារដោយសារធាតុគីមី ដោយលោកបាននិយាយថា ពួកគេនឹងទទួលផលវិបាកយ៉ាងធ្ងន់ដោយសារទង្វើបែបនេះរបស់ពួកគេ។

ប្រភពខាងវេជ្ជសាស្ត្របាននិយាយថា កាលពីថ្ងៃសៅរ៍ មនុស្សជាច្រើននាក់ត្រូវបានបាត់បង់ជីវិតដោយសារឧស្ម័នពុលនៅក្នុងការវាយប្រហារមួយទៅលើសង្កាត់​ Douma ដែលត្រូវបានគ្រប់គ្រងដោយក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានរំពឹងថានឹងធ្វើការពិភាក្សាចំពោះវិបត្តិនេះនៅថ្ងៃចន្ទនេះ ខណៈដែលទាំងប្រទេសស៊ីរីនិងរុស្ស៊ីបានបដិសេធថា ការវាយប្រហារដោយសារធាតុគីមីមិនបានកើតឡើងទេ ហើយពួកគេក៏បានឈានទៅដល់កិច្ចព្រមព្រៀងជាមួយក្រុមឧទ្ទាមដើម្បីធ្វើការជម្លៀសផង៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង