រដ្ឋបាល​សាលាស្រុក​មង្គល​បូ​រី​បាន​រៀបចំ​មហាសង្ក្រាន្ត​ឆ្នាំ​២០១៨​នៅ​បរិ​វេន​វិទ្យាល័យ​មង្គល​បូ​រី​រយៈពេល​៣​ថ្ងៃ​

(​បន្ទាយ​មាន​ជ័យ)​ ៖​ រដ្ឋបាល​សាលាស្រុក​មង្គល​បូ​រី​បាន​រៀបចំ​មហាសង្ក្រាន្ត​ឆ្នាំ​២០១៨​ រយៈពេល​៣​ថ្ងៃ​មាន​យុវជន​មក​លេង​កំសាន្ត​ល្បែង​ប្រជាប្រិយ​១​ថ្ងៃ​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​០៨​ ខែមេសា​ ឆ្នាំ​២០១៨​ ធ្វើ​ឡើង​នៅ​ក្នុង​បរិ​វេន​វិទ្យាល័យ​មង្គល​បូ​រី​ស្រុក​មង្គល​បូ​រី​។​

​ក្នុង​ឱកាស​រដ្ឋបាល​សាលាស្រុក​មង្គល​បូ​រី​រៀបចំ​មហាសង្ក្រាន្ត​នៅ​ក្នុង​បរិ​វេន​វិទ្យាល័យ​មង្គល​បូ​រី​គេ​ឃើញ​មាន​យុវជន​យុវនារី​ជា​ច្រើន​ពាន់​នាក់​បាន​ចូល​មក​លេង​កំសាន្ត​ល្បែង​ប្រជាប្រិយ​តាម​ប្រពៃណី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​យុវជន​យុវនារី​ដែល​មក​កំសាន្ត​បាន​ឲ្យ​ដឹង​ថា​ នៅ​ស្រុក​មង្គល​បូ​រី​ខេត្តបន្ទាយមានជ័យ​មិន​ដែល​ឃើញ​មាន​រៀបចំ​មហាសង្ក្រាន្ត​ឡើយ​ទើប​ឆ្នាំ​២០១៨​នេះ​ រដ្ឋបាល​សាលាស្រុក​មង្គល​បូ​រី​បាន​រៀប​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ​ដែល​មាន​យុវជន​យុវនារី​១​ថ្ងៃ​រាប់​ពាន់​នាក់​មក​លេងល្បែង​ប្រជា​ប្រិ​ និង​រាំ​កំសាន្ត​។​

​លោក​ រ័​ត្ន​ ដា​ស៊ី​ណ​ង់​ អភិបាលស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ថា​ដោយ​មានការ​ណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ ហើយ​រដ្ឋបាល​សាលាស្រុក​មង្គល​បូ​រី​រួម​សហការ​ជាមួយ​លោកគ្រូ​ អ្នកគ្រូ​វិទ្យាល័យ​មង្គល​បូ​រី​បាន​រៀបចំ​មហាសង្ក្រាន្ត​ឆ្នាំ​២០១៨​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​០៦​ ដល់​០៨​ ខែមេសា​ ឆ្នាំ​២០១៨​ដែល​ធ្វើ​ឡើង​នៅ​វិទ្យាល័យ​មង្គល​បូ​រី​។​

​លោក​បាន​បញ្ជាក់​ថា​មហាសង្ក្រាន្ត​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ​មាន​លេងល្បែង​ប្រជា​ប្រិ​តាម​ប្រពៃ​ណ​ខ្មែរ​និង​រាំ​កំសាន្ត​ដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​បាញ់​ទឹក​១​ថ្ងៃ​៣​ឡាន​ដើម្បី​អបអ​ថ្ងៃ​បុណ្យ​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​៕​


អត្ថបទដែលជាប់ទាក់ទង