អង្គរសង្ក្រាន្ត៖ ជើងខ្លាំងអុកចត្រង្គ ៨រូបប្រចាំប្រទេសរកឃើញហើយ

(ភ្នំពេញ)៖ ជើងខ្លាំងកីឡាអុកចត្រង្គ ៨រូបដែលជ្រើសរើសចេញពីកីឡាករជាច្រើនរូបទូទាំងប្រទេស បានរកឃើញហើយ ដើម្បីប្រកួតវគ្គ១/៤ ផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ។

កីឡាករទាំង៨នាក់នោះរួមមាន កីឡាករ ឈាវ បូរ៉ា (លេខ១ មណ្ឌលកំពង់ចាម ខេត្តកំពង់ចាម) អតីតស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ ២ឆ្នាំ២០១៤ និង២០១៥, សុខ លឹមហេង (លេខ១ មណ្ឌលភ្នំពេញ), អេង សេងហៀក (លេខ៣ មណ្ឌលសៀមរាប) , ស៊ីវ ស៊ីន (លេខ១មណ្ឌលកំពង់ស្ពឺ, ខេត្តតាកែវ), កែវ វឌ្ឍនា (លេខ៦ មណ្ឌលភ្នំពេញ),ធីម ឌីណា (លេខ៣មណ្ឌលកំពង់ចាម), ប៊ូ ប៉ុណ្ណម៉ាលីកា (លេខ៥មណ្ឌលភ្នំពេញ) និងកីឡាករជើងឯករងឆ្នាំ២០១៧ ចាស់ ប៊ិន គាសេង (លេខ៣ មណ្ឌលក្រចេះ)។

ការប្រកួតអុកចត្រង្គអង្គរសង្ក្រាន្ត នឹងដំណើរការពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
សូមបញ្ជាក់ថាកីឡាករទាំង៨រូបនេះត្រូវបានចម្រាញ់ចេញពីកីឡាករខ្លាំងៗ ២៤រូបដែលសល់ពីការប្រកួតជម្រុះតាមមណ្ឌលទាំង៧-មណ្ឌលភ្នំពេញ កំពង់ស្ពឺ ព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ចាម និងមណ្ឌលក្រចេះ៕

អត្ថបទដែលជាប់ទាក់ទង