ធ្លាក់​​ឆេះស្ថានីយអវកាសចិនលែងដំណើរការ​​មួយលើមហាសមុទ្រប៉ាស៊ីហ្វិក​

(ចិន)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋក្នុងប្រទេសចិនបានរាយការណ៍ថា ស្ថានីយអវកាសមួយរបស់ចិនមានឈ្មោះថា Tiangong-1 បានធ្លាក់ចូលបរិយាកាសភពផែនដី ហើយបានឆេះនៅលើកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃចន្ទនេះ។

ស្ថានីយអវកាសដែលលែងដំណើរការនោះបានធ្លាក់ចូលបរិយាកាសភពផែនដីនៅម៉ោងប្រហែល៨ព្រឹកម៉ោងនៅក្នុងប្រទេសចិន ហើយបំណែកភាគច្រើននៃស្ថានីយអវកាសនោះបានឆេះខ្ទេចនៅពេលចូលមកដល់បរិយាកាសភពផែនដី។

ស្ថានីយអវកាស Tiangong-1 ដែលមានប្រវែង១០,៤ម៉ែត្រនោះ ត្រូវបានបាញ់បង្ហោះចូលទៅក្នុងគន្លងតារាវិថីនៅក្នុងឆ្នាំ២០១១សម្រាប់ការពិសោធអំពីផ្លូវគោចរ និងការចូលចតរបស់យានអវកាសដែលជាផ្នែកមួយនៃកម្មវិធីអវកាសដ៏មានមហិច្ឆតារបស់ប្រទេសចិនដែលមានគោលដៅ បង្កើតស្ថានីយអវកាសជាអចិន្ត្រៃយ៍មួយនៅក្នុងគន្លងតារាវិថីនៅក្នុងឆ្នាំ២០២៣​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង