​ប៉ូលិស​៧នាក់ស្លាប់ក្នុងប្រតិបត្តិការនៅពន្ធនាគារមួយកន្លែង​នៅម៉ិកស៊ិក​

(ម៉ិកស៊ិក​)៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា មន្ត្រីប៉ូលិសយ៉ាងតិច៧នាក់បានបាត់បង់ជីវិតកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងកំលុងប្រតិបត្តិការមួយនៅពន្ធនាគារមួយកន្លែងដែលស្ថិតក្នុងរដ្ឋ​ Veracruz ប្រទេសម៉ិកស៊ិក។

ក្រុមអាជ្ញាធរបាននិយាយថា មន្ត្រីប៉ូលិសបានចូលទៅក្នុងពន្ធនាគារនោះដើម្បីផ្លាស់អ្នកទោសមួយចំនួនដែលមានគ្រោះថ្នាក់ខ្ពស់ទៅពន្ធនាគារផ្សេង។

ប៉ុន្តែប៉ូលិសទាំងនោះទំនងជាត្រូវបានបាត់បង់ជីវិតដោយសារការថប់ដង្ហើម នៅពេលដែលក្រុមអ្នកទោសបានដុតពូករបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញមកពីការិយាល័យរដ្ឋអាជ្ញាក្នុងរដ្ឋ​ Veracruz កំពុងបន្តវិភាគរកមូលហេតុនៃការបាត់បង់ជីវិតនោះ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង