ប្រជាពលរដ្ឋ​សង់ផ្ទះ​តូប​រំលោភ​ចំណី​មាត់​ស្ទឹង​ជុំវិញ​ផ្សារ​មង្គល​បូ​រី​ចាស់​ដែល​ប៉ះពាល់​បរិស្ថាន​

(​បន្ទាយ​មាន​ជ័យ)​ ៖​ ប្រជាពលរដ្ឋ​សាងសង់​ផ្ទះ​តូប​លក់ដូរ​រំលោភ​ចំណី​មាត់​ស្ទឹង​ជុំវិញ​ផ្សារ​មង្គល​បូ​រី​ចាស់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​ ហើយ​ត្រូវ​ចូល​លក់ដូរ​ក្នុង​ផ្សា​រម​ង្គ​បូ​រី​ថ្មី​មាន​ផា​សុខភាព​ដែល​អភិបាលរង​ខេត្ត​លើក​ឡើង​ពិធី​សម្ពោធ​ឱ្យ​ដំណើរការ​ផ្សារ​ថ្មី​ ឬ​ផ្សា​តា​យ៉ាវ​កាលពី​រសៀល​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៨​ នៅ​ភូមិ​ហ្លួង​ ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​។​

ក្នុង​ឱកាស​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ផ្សារ​មង្គល​បូ​រី​ថ្មី​លោក​ រ័​ត្ន​ ដា​ស៊ី​ណ​ង់​ អភិបាលស្រុក​មង្គល​បូ​រី​បាន​មាន​ប្រសាសន៍​ថា​ ផ្សារ​មង្គល​បូ​រី​ថ្មី​ ឬ​ផ្សារ​តា​យ៉ាវ​មាន​ផ្ទៃដី​១៨២.៧១៣​ម៉ែត្រ​ បាន​កសាង​មានផ្ទះ​ល្វែង​៧៨​ល្វែង​,​ ស្តង់​៤៨​ស្តង់​,​ តូប​ផ្សារ​ធំ​១៦៨​តូប​,​ តូប​ផ្សា​បន្លែ​ត្រី​សាច់​ចំនួន​៧២​តូប​ ដែល​កសាង​អស់​ថវិកា​ប្រមាណ​ជាង​៨៩០.៨០០​ដុល្លារ​។​

​លោក​បាន​បញ្ជាក់​ថា​ផ្សារ​មង្គល​បូ​រី​ថ្មី​ ឬ​ផ្សារ​តា​យ៉ាវ​ក្រោយ​កសាង​ហើយ​ដំណើរការ​ឱ្យ​អាជីវករ​ចូល​លក់ដូរ​រយៈពេល​១​ឆ្នាំ​ដោយ​ឥត​គិតថ្លៃ​ និង​មិន​គិតថ្លៃ​ភ្លើង​ទឹក​ដល់​អាជីវករ​លក់​ក្នុង​ផ្សា​រហើយ​ប្រជាពលរដ្ឋ​ដែល​លក់​បន្លែ​ត្រី​សាច់​ដាក់​កញ្ច្រែង​ឬ​ល្អី​គឺ​ឱ្យ​ចូល​លក់​ដោយ​មិន​គិតថ្លៃ​រហូត​។​

​នៅ​ស្រុក​មង្គល​បូ​រី​មាន​ផ្សារ​ច្រើន​តែ​ផ្សារ​ធំៗ​តាម​ស្តង់ដា​មាន​ចំនួន​៤​កន្លែង​មាន​ ទី​១.​ផ្សារ​អូរ​ស្ងួត​ចាស់​ ឃុំ​បន្ទាយ​នាង​,​ ទី​២.​ផ្សារ​អូរ​ស្ងួត​ថ្មី​នៅ​ ឃុំ​អូរ​ប្រាសាទ​,​ ទី​៣.​ផ្សារ​មង្គល​បូ​រី​ចាស់​ និង​៤.​ផ្សារ​មង្គល​បូ​រី​ថ្មី​ ឬ​ផ្សា​តា​យ៉ាវ​ដែល​ស្ថិត​ឃុំ​ឫស្សី​ក្រោក​និង​ផ្សារ​តូចៗ​ជា​ច្រើន​ទៀត​។​

​លោក​ ឈើ​យ​ ចាន់​ណា​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​តឿន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​សង់ផ្ទះ​ ឬ​តូប​លក់ដូរ​រំលោភ​ចំណី​មាត់​ស្ទឹង​ជុំវិញ​ផ្សារ​មង្គល​បូ​រី​ចាស់​ដែល​ប៉ះពាល់​ប្រព័ន្ធ​ធារាសាស្ត្រ​ និង​បរិស្ថាន​ដោយ​បង្ហូរ​កាក​សំណល់​និង​សំរាម​ចូល​ក្នុង​ស្ទឹង​មង្គល​បូ​រី​ដែល​ប៉ះពាល់​បរិស្ថាន​និង​សុខភាព​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹកស្ទឹង​មង្គល​បូ​រី​។​ ហើយ​សុំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​កសាង​ផ្ទះ​តូប​រំលោភ​ចំណី​មាត់​ស្ទឹង​ត្រូវ​រក​ទីតាំង​ថ្មី​ ឬ​ផ្សារ​មង្គល​បូ​រី​ថ្មី​ ឬ​ផ្សា​តា​យ៉ាវ​ដែល​មាន​ផា​សុខភាព​និង​បរិស្ថាន​ល្អ​ហើយ​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ចូល​លក់ដូរ​។​

​ក្នុង​ពិធី​សម្ពោធ​ផ្សារ​មង្គល​បូ​រី​ថ្មី​ ឬ​ផ្សារ​មង្គល​បូ​រី​ថ្មី​ ឬ​ផ្សារ​តា​យ៉ាវ​ដាក់​ឱ្យ​ចូល​លក់ដូរ​អញ្ជើញ​ជា​អធិបតី​លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ ប្រធានកិត្តិយស​សមាគម​ន៍​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​និង​តំណាង​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​មន្ត្រីរាជការ​និង​កងកម្លាំង​ជា​ច្រើន​រូប​៕


អត្ថបទដែលជាប់ទាក់ទង