ប្រេងសាំង ឡើងថ្លៃ នៅមុន​ចូលឆ្នាំ​!

(ភ្នំពេញ)៖ ចាប់ពី​ថ្ងៃទី​០២ ខែមេសា រហូតដល់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ ប្រេងសាំង បាន​ឡើង បើ​ធៀប​នឹង​រយៈពេល ១០​ថ្ងៃមុន​។ ពោលគឺ​ប្រេងសាំង​ធម្មតា ចាប់ពី​ថ្ងៃទី​០២​មេសា​នេះ ថ្លៃ ៣៩៥០ រៀល ក្នុង ១ លីត្រ និង​ប្រេងម៉ាស៊ូត ថ្លៃ ៣៧៥០ រៀល ក្នុង ១ លីត្រ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​។​

​ចំណែក​ប្រេងសាំង​ស៊ុប​ពែរ នៅតាម​ស្ថានីយ​ប្រេង​ក្នុង​រាជធានី​ភ្នំពេញ ដូចជា កាល់​តិច តេ​លា តូ​តា​ល់ ជាដើម លក់​ខុសគ្នា ៥០ រៀល​។ ពោលគឺ​នៅ​ស្ថានីយ​ប្រេងសាំង​កាល់​តិច ប្រេងសាំង​ស៊ុប​ពែរ ១​លីត្រ ថ្លៃ ៤៣០០ រៀល​។ រីឯ​នៅ​ស្ថានីយ តូ​តា​ល់ ប្រេងសាំង​ស៊ុប​ពែរ ១​លីត្រ ៤២៥០ រៀល​។​

​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​អនុវត្ត​ពីថ្ងៃ​ទី​២២ ខែមីនា ដល់​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៨ គឺ​ប្រេងសាំង​ធម្មតា ថ្លៃ ៣៨៥០ រៀល ក្នុង ១ លីត្រ និង​ប្រេងម៉ាស៊ូត ថ្លៃ ៣៦០០ រៀល ក្នុង ១ លីត្រ​៕​ (SNពិសិដ្ឋ)

អត្ថបទដែលជាប់ទាក់ទង