ពីនេះពីនោះ ៖ ខ្ទីងឡើងកនៅក្នុងខេត្តព្រះសីហនុ ចង់បានដៃគូស្នេហាថ្មី ជាមេក្របី

ព្រះសីហនុ ៖ សត្វខ្ទីងឈ្មោល ដែលតែងតែកៀងដេញគោក្របីរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃនប់ ព្រោះវាចង់បានដៃគូស្នេហាថ្មី ជាមួយសត្វស្រុក។

 

លោក ភឿង ណាំ មេឃុំទឹកថ្លា បានប្រសាសន៍ថា នៅព្រឹកនេះ លោកបានជួបផ្ទាល់ម្តងទៀត ក្នុងចម្ងាយមិនដល់៥០ម៉ែត្រផង នៅពេលវាចេញក្បែរភូមិព្រែកទាល់ ហើយកំពុងព្យាយាម កៀងក្របីអ្នកស្រុកឲ្យចូលទៅនៅក្នុងព្រៃជើងភ្នំកំចាយជាមួយវា ដើម្បីបង្កាត់ពូជ។

 

លោកបានមានប្រសាសន៍ថា «ខ្ញុំឃើញវាព្រឹកមិញហ្នឹង។ វាធំណាស់  គឺធំជាងក្របីឡើងក។ វាមិនដែលយាយីមនុស្សទេ។ វាមកកៀងគោក្របី ព្រោះវាចង់បានប្រពន្ធ»។

 

លោកមេឃុំបានបន្ថែមថា ខ្ទីងឈ្មោលមួយក្បាលនេះ បានរស់នៅក្នុងតំបន់នេះជាច្រើនឆ្នាំមកហើយ ដោយទទួលបានការត្រូវបានការឃ្លាំមើលជាប្រចាំពីសំណាក់ក្រុមអភិរក្សសត្វព្រៃ ជាពិសេស ការពារខ្លាចមកវាយប្រហារប្រជាពលរដ្ឋ។

 

លោកបានបន្តថា អ្នកភូមិនៅក្នុងតំបន់នេះ តែងតែជួបខ្ទីងឡើងកមួយក្បាលនេះជាញឹកញាប់ និងជួនកាលពួកគាត់ឃើញវាដើរមានគ្នាពីពីរទៅបីក្បាល និងឆ្លងកាត់ចូលទៅជើងភ្នំបូគោ ក្នុងទឹកដីខេត្តកំពត៕

photo_2017-02-27_11-54-05

 

អត្ថបទដែលជាប់ទាក់ទង