ក្រុមហ៊ុន SUCCESS CO ត្រៀមខ្លួនសហការជាមួយផ្សារមូលបត្រកម្ពុជាដើម្បីពង្រីកអាជីកម្មរបស់ខ្លួនបន្ថែមទៀតដើម្បីឈានទៅរកភាពជោគជ័យ

[mom_video type=”youtube” id=”iEZJX6zXuWc”]

(ភ្នំពេញ)៖ ក្រុមហ៊ុន SUCCESS CO នឹងសហការជាមួយផ្សារមូលបត្រកម្ពុជា ដើម្បីពង្រីក​អាជីកម្មរបស់ខ្លួនបន្ថែមទៀត។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុង​វិធីជួបជុំអ្នកដឹកនាំ និង ម្ចាស់អាជីវកម្ម នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ពីម៉ោង ៦:​00ល្ងាច ដល់ ៩:00យប់ នៅសណ្ឋាគារ The Great Duke (former ​InterCon Hotel) រាជធានីភ្នំពេញ ក្រោមប្រធានបទ «ផែនទីហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម! – Fina​n​cial Roadmap For Biz Owner!»។

លោក ស៊ីម ដារ៉ា អគ្គនាយកក្រុមហ៊ុន SUCCESS CO ដែលគ្រូឧទេសនាមបង្វឹកជំ​នា​ញដើម្បីក្លាយខ្លួនជាម្ចាស់អាជីវកម្មវ័យក្មេង YOUNG CEO បានថ្លែងថា នៅក្នុង​កម្មវិធីបណ្តុះបណ្តាលដែលលោកបានចែកចាយដល់ YOUNG CEO នាពេលកន្លងមកនោះ​មានកក្តតា៥យ៉ាងដែលសហគ្រិន ម្ចាស់អាជីវកម្ម ស្ថាបនិកភាគច្រើនមើលរំលង។ «ដូច្នេះយើងត្រូវតែធ្វើ និងយល់ឲ្យច្បាស់មុនពេលរៀបចំក្រុមហ៊ុនរបស់យើងចូលទៅ​ដល់​ផ្សារមូលបទានប័ត្រ ឬក៏ជោគជ័យមួយកម្រិតទៀត។ ទោះបីបងប្អូនមិនចាប់អា​រម្ភពីការចុះបញ្ជីរក៏ហីទៅចុះ ប៉ុន្តែត្រូវតែយល់ដឹងអំពីចំណុច៥យ៉ាងនេះរួមមាន៖

«ទី១- គ្រប់អាជីវកម្មទាំងអស់ត្រូវចាប់ផ្តើមពីទស្សនវិស័យ បេសកម្មទៅថ្ងៃខាងមុខហួសពីការដែលយើងគិតពីការរកប្រាក់ចំណេញទៅទៀត។

«ទី២- ម្ចាស់អាជីវកម្ម ឬ CEO ឬស្ថាបនិកទាំងអស់ត្រូវតែយល់ឲ្យច្បាស់ពីក្រុមហ៊ុនរីកចំរើនទៅបាន ទាល់តែឲ្យមានគំរូអាជីរកម្មមួយដែលខុសប្លែកពីអ្នកដ៏ទៃ ដែ​លពិបាកក្នុងការថតចម្លងពីដៃគូរប្រកួតប្រជែងរបស់យើង។ បច្ចុប្បន្ននេះ អ្វីដែលយើងធ្វើ គឺគេនឹងធ្វើដែរ។ ការថតចម្លងពីមួយទៅមួយលឿនដូច្នេះ បើអាជីវកម្មមិនខុសពីគេ គ្មានចំណុចពិសេសខុសពីគេ វាងាយស្រួលដែលគូប្រកួតប្រជែងគ្នាថតចម្ល​ង អញ្ចឹងនៅធម្មតា ឬអាចបាត់ពីទីផ្សារក៏ថាបានដែរ។

«ទី៣- រាល់អាជីវកម្មតែងតែមានឧប្បសគ្គ ការលំបាកនៅក្នុងការបង្កើតក្រុមការងារកន្លងមក។ បង្កើតបានហើយមានការបែកបាក់គ្នា និងផ្សេងៗទៀត ត្រង់ចំណុចនេះត្រូវតែយកចិត្តទុកបំផុត។

«ទី៤- នរណាៗក៏អាចកាច់ចង្កូតនាវាបានដែរ មានតែថ្នាក់ដឹកនាំទេដែលអាចតម្រ​ង់ទិស។ អញ្ចឹងនៅក្នុងក្រុមហ៊ុនមួយរីកចំរើនអាស្រ័យទៅលើភាពជាអ្នកដឹកនាំដែលអាចតម្រង់ទិសអាជីវកម្មរបស់ខ្លួនទៅវបានដល់កម្រិតណា?។ ដូចអ្វីដែល​យើងធ្លាប់ដឹង​ហើយថា «អ្វីៗគ្រប់យ៉ាងជោគជ័យ ឬបរាជ័យវាអាស្រ័យទៅលើភាពជាអ្នកដឹកនាំ»។ អញ្ចឹងនៅក្នុងក្រុមហ៊ុនមួយត្រូវកសាងបង្កើតភាពជាអ្នកដឹកនាំកសាងឲ្យច្បាស់លាស់ទាំងរចនាសម្ព័ន្ធ, ក្រុមការងារ, គោលការណ៍ដឹកនាំ និងនិតិវិធីផ្សេងៗដើម្បីឲ្យអាជីវកម្មធ្វើការងារចុះសម្រុងនឹងគ្នា។

«ទី៥- យុទ្ធសាស្រ្តពីរយ៉ាងគឺយុទ្ធសាស្រ្តក្នុងការលក់ យុទ្ធសាស្រ្តទីផ្សារ ឲ្យមានប្រសិទ្ធភាពយន្តការក្នុងការពង្រីកទីផ្សារ និងមួយទៀតយុទ្ធសាស្រ្តហិរញ្ញវត្ថុ ឬហៅថា យន្តការមូលធន»។

លោក ហុង សុខហួរ អគ្គនាយកក្រុមហ៊ុន មូលប័ត្រកម្ពុជា បានថ្លែងថា ក្រុមហ៊ុន SUC​CESS CO ដែលបានចូលរួមបណ្តុះបណ្តាលក្នុងគោលដៅឲ្យសហគ្រិនកម្ពុជា ដើម្បីពួក​គា​ត់មានស្តង់ដាអាជីវកម្មខ្ពស់ និងមានលទ្ធភាពអាចចូលផ្សារភាគហ៊ុនបាននាពេលអនាគត។ «សហគា្រសមួយអាចដំណើរការបាលល្អតម្រូវឲ្យមានគំនិតអាជីវកម្មមួយល្អ មានផលិតផលឆ្លើយតបនឹងតម្រូវការទីផ្សារ និងចំណុចដែលមិនអាចខ្វះបាន មាន​គណៈគ្រប់គ្រងដែលល្អ មានសមត្ថភាព។ ប៉ុន្តែដើម្បី​ឲ្យអាជីវកម្មទាំងអស់នោះអាចរីកប្រកបដោយសក្តានុពល អាជីកម្ម ត្រូវមានប្រភពធនធានហិរញ្ញវត្ថុស្រមស្រប និង​គ្រប់គ្រាន់ដើម្បីគ្របដណ្តប់ទីផ្សារបានឆាប់រហ័សទប់ស្កាត់ និងកាត់បន្ថយការប្រកួតប្រ​ជែ​ង​តាមយន្តការទីផ្សារត្រូវមានលទ្ធភាពគៀងគរមនុស្សដែលមានសមត្ថភាពមកបំពេញការងារ»។

លោកអគ្គនាយក្រុមហ៊ុនមូលប័ត្រកម្ពុជា បានបន្តទៀតថា លោកមានសារចំនួនពីរដើម្បីចែករំលែក គឺ «ទី១- សហគ្រាសដែលមានការរីកចំរើន ត្រូវចេះប្រើប្រាស់លុយរបស់អ្នកដ៏ទៃដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ព្រោះបើយើងចាប់តំណើរអាជីរកម្មដំបូ​ងជាប្រភេទអាជីវកម្មល្អ មិនយូមិនឆាប់ទេ នឹងមាន​អ្នកចម្លងតាមហើយ។ ការចម្លងនោះអាចនៅឆ្ងាយពីយើងដែលបម្រើសេវាមិនទាន់ដល់ ឬអាចនៅក្បែរយើងមិន​ខាន។ អញ្ចឹងជាជាងខ្លូនយើងបង្កើតអាជីវកម្មខ្លួនយើង ដើម្បីសន្សំប្រាក់ចំណេញម្តងបន្តិចៗបានលុយគ្រប់ទៅបើកអាជីវកម្មថ្មីមួយកន្លែងទៀត ដែលទុកពេលឲ្យគេចម្លងតាមនោះទេ»។

លោកបន្តទៀតថា «ដូច្នេះយើងត្រូវប្រើប្រាស់ធនធានផ្សេងដែលអាចគៀងគរបាន ឬជាធនធានផ្ទាល់ខ្លួនប្រសិនជាមានលទ្ធភាព ប៉ុន្តែជាទូទៅ​យើងគ្មានលទ្ធភាពគ្រប់គ្រា​ន់ទេ។ អញ្ចឹងត្រូវចេះប្រើប្រាស់លុយរបស់អ្នកដ៏ទៃដើម្បីពង្រីអាជីវកម្ម។ បើ​យើងមា​នហាងមួយទទួលបានប្រាក់ចំណេញតែ១០០ដុល្លារ ដូច្នេះយើងត្រូវហៅគេឲ្យមកចូលរួម​ចែកឲ្យ២០% ឬ៣០% បានលុយគ្រប់ទៅបើកហាងទី២ដំណើរបានប្រាក់ចំណេញទ្វេដង»។

លោកបន្តថា «យើងកុំគិតតែពីការចំណេញធ្វើម៉េចឲ្យភាគហ៊ុនមានការកើនឡើងនេះជាផ្នត់គំនិតរបស់សេដ្ឋីលំដាប់ពិភពលោក»។

លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានលើកឡើងថា «អ្វីដែលអ្នកទាំងអស់គ្នាទទួលបានជោគជ័យក្នុងពេលនេះ មិន​ប្រាកដថា ប៉ុន្មានឆ្នាំក្រោយអ្នកបន្តជោគជ័យជារៀងរហូតទេ ប៉ុន្តែបើយើងចូលក្នុងទីផ្សារនឹងជួយរុញអ្នកទាំងអស់គ្នាទៅមុខ។ ទៅមុខយ៉ាងម៉េច? កាលណាមានសម្ពាធអ្នកទាំងអស់គ្នាកាន់តែខិតខំប្រឹង»។ លោកបន្តទៀតថា ពេលដែលចូលក្នុងផ្សារហើយងាយស្រួលណាស់ ​គឺប្រែក្លាយពីអ្នកខំប្រឹងរកឲ្យទៅជាអ្នកឲ្យគេវិញ ហើយចាំតែអង្គុយយកតែត្រូវចំណាយពេល។

អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជារូបនេះបានបន្តទៀតថា ជាការលើទឹកចិត្តនៅពេលចុះបញ្ជីររដ្ឋនឹងបញ្ចុះតម្លៃពន្ធ៥០%ក្នុងរយៈពេល៣​ឆ្នាំ។

លោកបន្តថា ការរក្សាបុគ្គលដែលល្អ គឺជាការត្រឹមត្រូវ ព្រោះអ្នកដែលទិញមុនគេ គឺបុគ្គលិកនឹងឯង។ នៅពេលបុគ្គលក្លាយជាចំណែករបស់ក្រុមហ៊ុន ដូច្នេះគាតមិនចង់ទៅណាទេ ហើយមានក្រុមហ៊ុនខ្លះកំពុងធ្វើយុទ្ធសាស្រ្តនឹងប៉ុន្តែកំពុងនិយាយគ្នា។ លោកបន្តទៀតថា ទិសដៅរបស់អាជ្ញាធរគ្មានអ្វីក្រៅពីកិច្ចការការពារវិនិយោគគិនទេ។

អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានលើកឡើងទៀតថា «សូមកុំចាត់ទុកអាជ្ញា​ធរ​ថាអង្គុយចាំតែចាប់កំហុស ត្រូវចាត់ទុកអ្នកកែលំអរវិញ។ ទីផ្សារមូលបត្រជាច្រកមួយដែលបង្ហាញផ្លូវអ្នកទាំងអស់គ្នាទៅរកទីផ្សារ បន្តិតទៀតនៅពេលចូលទីផ្សារអាស៊ានគេចាប់រកស៊ីជាមួយយើងគេនឹងសួរថា បានចុះបញ្ជីររួចហើយឬនៅ?។ នៅគ្រប់ប្រទេសទាំងអស់ពេលទៅចុះបញ្ជីរ គឺតម្រង់ជួរគ្នា ខុសតែប្រទេសយើងហៅគេឲ្យចូលគេមិនចង់ចូ​លដូចជាប្រទេសចិនតម្រង់ជួរអ្នកខ្លះរងចាំដល់ទៅ៣ឆ្នាំ»។

លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ចុងក្រោយថា« ក្រុមហ៊ុ​នទាំងអស់ធ្លាប់បានធ្វើការស្រាវជ្រាវមួយរកឃើញថា កាលណាគ្មានអភិបាលកិច្ចល្អ ​អត់​ដែលហួសពីជំនាន់ទី២ទេ ទោះបីកំណើតរបៀបម៉េចក៏ដោយ។ កាលណាចូលដល់ជំនាន់ទី២ ចាប់ផ្តើមហែកហួរគ្នា ហើយមិនយូប៉ុន្មានមុនក្រោយត្រូវតែអស់ ប៉ុន្តែ​បើរៀ​បចំសារជីរកម្មល្អត្រូវប្រែក្លាយខ្លួនពីក្រុមហ៊ុនជាគ្រួសារ ទៅជាសារជីវកម្មប្រហែលអាចធានាបានយូបន្តិច»៕ (SN-រដ្ឋា)

អត្ថបទដែលជាប់ទាក់ទង