(កម្រងរូបភាព)៖ ជំនួបរវាងអ្នកដឹកនាំ និង ម្ចាស់អាជីវកម្ម ក្នុងកម្មវិធី«ផែនទីហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម! – Financial Roadmap For Biz Owner!»

(ភ្នំពេញ)៖ អ្នកដឹកនាំ និង ម្ចាស់អាជីវកម្ម ជំនួបរវាងអ្នកដឹកនាំ និង ម្ចាស់អាជីវកម្ម ក្នុងកម្មវិធី«ផែនទីហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម! – Financial Roadmap For Biz Owner!»។

អគ្គនាយកក្រុមហ៊ុន SUCCESS CO លោក ស៊ីម តារា បានបញ្ជាក់ថា កម្មវិធីជួបជុំអ្នកដឹកនាំ និង ម្ចាស់អាជីវកម្ម ក្រោមប្រធានបទ «ផែនទីហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម! – Financial Roadmap For Biz Owner!» គឺផ្តល់អ្វីៗដល់អ្នកចូលរួមរៀនក៏ដូចជាទទួលបាននូវអត្ថប្រយោជន៍ដ៏ច្រើនពីកម្មវិធីដែលរួមមាន៖

១. កត្តា៥យ៉ាងដែលស្ថាបនិកអាជីវកម្មភាគច្រើនបានមើលរំលង!
២. ផែនទីហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម!
៣. តើលោកអ្នកអាចទទួលបានប្រភពដើមទុនពីសាធារណៈ ដើម្បីចាប់ផ្តើម និង ពង្រីកអាជីវកម្មបន្ថែមតាមរបៀបណា?
៤. ដំណើរឆ្ពោះទៅ IPO ឬការចុះបញ្ជីនៅទីផ្សារមូលបត្រ វាជាជម្រើសរបស់អ្នក!
៥. ទំនាក់ទំនងដៃគូអាជីវកម្ម!
៦. ការពិសាអាហារ Buffet រួមគ្នា!

វិធីជួបជុំអ្នកដឹកនាំ និង ម្ចាស់អាជីវកម្ម ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ពីម៉ោង ៦:00ល្ងាច ដល់ ៩:00យប់ នៅសណ្ឋាគារ The Great Duke (former InterCon Hotel) រាជធានីភ្នំពេញ៕ (Swift News)

 

 

អត្ថបទដែលជាប់ទាក់ទង