នាពេលបន្តិចទៀតនេះ យើងខ្ញុំនឹងមានការផ្សាយផ្ទាល់កម្មវិធី«ព័ត៌មានប្រចាំថ្ងៃ»

នៅវេលាម៉ោង៦:០០PMដល់ម៉ោង៧:០០PMបន្តិចទៀតនេះយើងនឹងមានការផ្សាយផ្ទាល់កម្មវិធី«ព័ត៌មានពេលល្ងាច»នៅក្នុងAPP SWIFT NEWS និងfacebook page (swift news)ដែលមានមាតិកាព័ត៌មានដូចខាងក្រោម៖

១.សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវអនុសាសន៍៩ចំណុច ដើម្បីជួយដល់កម្មករកាត់ដេរ

២.សម្ដេចតេជោ ៖ រាជរដ្ឋាភិបាលនឹងបន្តគិតគូរអំពីការដំឡើងបៀវត្សរ៍ជូនគ្រូបង្រៀន និងបុគ្គលិកសិក្សា

៣.សម្ដេចតេជោ អញ្ជើញជាអធិបតីនៅក្នុងពិធីបិទសន្និបាតលទ្ធផលការងារអប់រំឆ្នាំ ២០១៧-២០១៨

៤.សម្តេចហ៊ុនសែន ចំអកឲ្យអ្នកធ្វើបាតុកម្ម ប្រឆាំងសម្តេច នៅអូស្ត្រាលី

រដ្ឋសភានិងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធី រៀបចំក្រុងពាលីខ្លោងទ្វារមជ្ឈមណ្ឌលទេសចរណ៍ វប្បធម៌ សាសនា សំពៅត្រៃលោកត្រៃលក្ខណ៍

៥.ប្រជាពលរដ្ឋ៣០០គ្រួសារក្នុងខេត្តរតនគិរី ទទួលបានអណ្តូងទឹកស្អាត ពីសម្តេចកិត្តិព្រឹទ្ធបណ្តិត ប៊ុន រ៉ានី ហ៊ុនសែន

៦.ក្រសួងការបរទេស ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី

៧.សម្តេចក្រឡាហោម ស ខេង បង្ហាញយុទ្ធសាស្ដ្រ៤ចំណុចឲ្យមន្ដ្រីនគរបាលជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមគ្នាអនុវត្តនៅឆ្នាំ២០១៨

៨.លោក ខៀវ កាញារីទ្ធ ស្នើទៅស្ថាប័នមានសមត្ថកិច្ចឲ្យឃាត់ខ្លួន មនុស្សមួយក្រុម ដែលបានយកឈ្មោះក្រសួងព័ត៌មាន ដើរជម្រិតទារប្រាក់ តាមសហគ្រាសនានា

៩.ក្រសួងប្រៃសណីយ៍ សហការជាមួយ ស.ស.ស.ក រៀបចំសិក្ខាសាលា ស្តីពី និន្នាការ និងបច្ចេកវិទ្យាក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

១០.TOP NEWS: ក្រុម សម រង្ស៊ី ចាយលុយ២៥ម៉ឺនដុល្លារអាមេរិកជួលក្រុមហ៊ុនផ្សព្វផ្សាយបរទេសឲ្យជួយផ្សាយអាក្រក់ពីកម្ពុជា

១១.កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះពិនិត្យតាមច្រករបៀងខុសច្បាប់ដើម្បីទប់ស្កាត់បទល្មើសនិងទំនិញគេចពន្ធតាមព្រំដែន

១២.កម្លាំងនគរបាលអន្ដោប្រវេសន៍ចុះឃាត់ខ្លួនជនជាតិវៀតណាមស្នាក់នៅនិងធ្វើការគ្មានលិខិតស្នាមចំនួន១៣នាក់

១៣.កម្លាំងចម្រុះខេត្តមណ្ឌលគិរី ចាប់រឹបអូសដុតបំផ្លាញចោលសាច់សត្វព្រៃខុសច្បាប់

១៤.នគរបាលស្រុកបាទីបាញ់ជនសង្ស័យម្នាក់ស្លាប់ និងម្នាក់ទៀតឃាត់បានដោយសង្ស័យចូលលួចរថយន្តដល់ក្នុងផ្ទះលោកអធិការរង

១៥.ឆាប់ៗនេះ ប្រជាជន២តំបន់នេះលែងពិបាកឆ្លងសាឡាងទៅមកភ្នំពេញហើយ

១៦.កម្ពុជានឹងមានភ្លៀងកក់ខែរហូតដល់ថ្ងៃទី២២ ខែមីនា

១៧.គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២០ ខែមីនា កើតឡើង ១៣លើក ស្លាប់៥នាក់ រងរបួសធ្ងន់ស្រាល១៤នាក់។(ពេជ្រ វុឌ្ឍា)

អត្ថបទដែលជាប់ទាក់ទង