លោក ខៀវ កាញារីទ្ធ ថា មនុស្សមានបួនពួក«តោ ខ្លាឃ្មុំ ចចក ផ្សោត»

ភ្នំពេញ ៖ ក្នុងបណ្តាញសង្គមហ្វេសប៊ុក លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបានចាត់ទុកថា មនុស្សបច្ចុប្បន្នត្រូវបានគេបែងចែកជា«បួន» ដោយធៀបទៅនឹងសត្វបួនប្រភេទ។

 

លោក ខៀវ កាញារីទ្ធ បានលើកឡើងថា អ្នកជំនាញផ្នែក Chronobiology បានចាត់មនុស្សជាបួនប្រភេទ «តោ ខ្លាឃ្មុំ ចចក និង ផ្សោត (dolphin)» ។

 

លោកបន្តពន្យល់ដូច្នេះថា ពួកតោ ជាពួកងើបពីព្រលឹមធ្វើសកម្មភាពតាំងពីព្រលឹម ហើយចូលចិត្តចូលផ្ទះនៅវេលាយប់ជ្រៅ ។ ពួកខ្លាឃ្មុំធ្វើការពេលថ្ងៃតែត្រូវការគេងច្រើន ហើយចូលចិត្តមានមិត្តភក្តិច្រើនដែរ។ ពួកឆ្កែចចក ងើបយឺតតែអាចនៅមានសកម្មភាពរហូតដល់អាធ្រាត្រ ឯពួកផ្សោតវិញ គឺជាពួកដេកតិច មានប្រាជ្ញាវាងវៃ តែចូលចិត្តធ្វើការតែម្នាក់ឯង ឬស្ងាត់ស្ងៀម ។

 

លោករដ្ឋមន្រ្តីក្រសួងព័ត៌បានបង្ហាញការខកចិត្តដូច្នរះថា «គិតទៅ គេអត់រាប់ក្រុមទីទុយចូលផងទេ !»។

 

 

068a91c0-fe64-4e31-83eb-62ac9a2ce55f B7171215-5 cdab126fb3d1bee5a27b22a4133122c57985b42a f1b98dc6-3fb2-46c4-9273-f27fb3018511hqdefault

អត្ថបទដែលជាប់ទាក់ទង