​ស្ថាប័នកំពូលៗ​សម្រុកផ្តល់កម្ចីឲ្យ​ម៉ុងហ្គោលី​

ចិន ៖ ប្រទេសចិនបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាច្រើនផ្សេងទៀត ដែលចង់ផ្តួចផ្តើមកម្មវិធីជំនួយសម្រាប់សេដ្ឋកិច្ចម៉ុងហ្គោលី ។
 
ការបង្ហាញឆន្ទៈរបស់ប្រទេសចិននេះ ត្រូវបានធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលម៉ុងហ្គោលី និងបេសកម្មជនមកពីមូលនិធិរូបិយវត្ថុអន្តរជាតិបានប្រកាសថា ពួកគេនិងដៃគូផ្សេងទៀតបានព្រមព្រៀងគ្នាហើយចំពោះកម្ចីដែលមានតម្លៃរហូតដល់ជាង ៥ ពាន់លានដុល្លារអាមេរិក ដើម្បីជួយស្តារសេដ្ឋកិច្ចអាស៊ីខាងជើងមួយនេះឲ្យមកទទួលបានកំណើនវិញ ។

 
ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក ប្រទេសជប៉ុន និងកូរេខាងត្បូង ត្រូវបានគេរំពឹងទុកថា នឹងរួមគ្នាផ្តល់កម្ចីសរុបចំនួន ៣ ពាន់លានដុល្លារអាមេរិកទៅឲ្យប្រទេសម៉ុងហ្គោលី ស្របពេលដែលធនាគារប្រទេសចិនតែឯងផ្តល់កម្ចីរហូតដល់ ២ ពាន់លានឯណោះ ៕

 

 

អត្ថបទដែលជាប់ទាក់ទង