រឿង«មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» នឹងដាក់បញ្ចាំងនៅភ្នំពេញរសៀលថ្ងៃនេះ

ភ្នំពេញ ៖ រឿង«មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ត្រូវបានចាក់បញ្ចាំងនៅថ្ងៃនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅ Indoor Arena រាជធានីភ្នំពេញ។ នេះជាការចាក់ផ្សាយលើកទីពីរ បន្ទាប់ពីបញ្ចប់ការចាក់ផ្សាយនៅ អង្គរធំ ខេត្តសៀមរាប។

 

 

ការចាក់ផ្សាយរឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» នៅរាជធានីភ្នំពេញនេះ ត្រូវបានចែកជាពីរទីតាំង គឺនៅ Indoor Arena និងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយចាប់ពីម៉ោង៦ល្ងាច នាថ្ងៃទី២១ ខែកុម្ភៈខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់មហាជន និងតារាសម្ដែងខ្មែរក្នុងរឿងនេះ ដែលត្រូវបាននាង Angelina Jolie អញ្ជើញដោយផ្ទាល់។

 

 

ដោយឡែក ក៏នឹងមានការដាក់បញ្ចាំងលើកទី៣ នៅខេត្តបាត់ដំបងដែរ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕ សូមចូលរួមទស្សនាទាំងអស់គ្នា!

 

 

១១ ២២

 

 

 

 

អត្ថបទដែលជាប់ទាក់ទង