ពីនេះពីនោះ ៖ អ្នកបើកបរត្រូវចេះជួយគ្នាចឹង!(វីដេអូ)

ឡានបីបានចតបន្តបន្ទាប់គ្នា នៅតាមបណ្តោយផ្លូវសាធារណៈមួយកន្លែង ហើយឡានទាំងបី មានម្ចាស់ទីទៃៗពីគ្នា។

 

Untitled

 

ម្ចាស់ឡានដែលចតនៅកណ្តាលបានមកមុនគេ ដោយឡានទាំងបីចត្តកៀកគ្នាពេក ពិបាកនឹងបើកចេញ ហើយម្ចាស់ឡានកណ្តាលក៏ខំរំកិលឡានរបស់ខ្លួន ទៅមុខបន្តិច ថយក្រោយបន្តិច ជាមួយនឹងការចុះមើលមុខ មើលក្រោយម្តងម្កាលដែរៗ។

 

 

ពេលនោះស្រាប់តែមានបុរសម្នាក់ ចេញមកជួយស៊ីញ៉ូ ដើម្បីបានចេញផុតពីប្រឡោះដ៏តូចនោះ ហើយក៏ត្រូវចំណាយពេលអស់ជាច្រើននាទីដែរ។

 

 

តែអ្វីដែលហួសចិត្តនោះ នៅត្រង់ថា អ្នកដែលមក ស៊ីញ៉ូផ្លូវឲ្យ ជាម្ចាស់ឡានដែលចតនៅខាងមុន។ បន្ទាប់ពីស៊ីញ៉ូរួចរាល់ហើយ ម្ចាស់ឡានខាងមុខបានអោយម្ចាស់ឡានកណ្តាលឈប់មួយភ្លែត ព្រោះខ្លួនត្រូវចូលឡាន បន្ទាប់មកក៏បើកចេញបាត់ទៅ។

 

Untitled១

 

[mom_video type=”youtube” id=”2mUiTgwg_4Y”]

អត្ថបទដែលជាប់ទាក់ទង