គួរយល់ដឹងពីប្រព័ន្ធក្បាលលេខទូរស័ព្ទដៃរនៅកម្ពុជា

ភ្នំពេញ ៖ ដោយសារប្រព័ន្ធទូរស័ព្ទនៅកម្ពុជាមានច្រើនប្រព័ន្ធ ពិសេសក្នុងប្រព័ន្ធនីមួយៗ មានក្បាលលេខ ច្រើន ដែលពិការក្នុងការសម្រេចថា តើ ក្បាលលេខ ទាំងនោះ ស្ថិតក្នុងប្រព័ន្ធមួយណា។

 

 

អគ្គនាយកទូរទស្សន៍ និងវិទ្យុជាតិកម្ពុជា លោក គឹម គុណវឌ្ឍ បានសរសេរក្នុងហ្វេសប៊ុកមុននេះដូច្នេះថា «ជាការយល់ដឹង នៅកម្ពុជាសព្វថ្ងៃ លោកអ្នកដែលកំពង់ប្រើទូរស័ព្ទចល័ត គប្បីលោកអ្នកត្រូវដឹងថា ក្បាលលេខទូរស័ព្ទណា ជារបស់ក្រុមហ៊ុនទូរស័ព្ទណាមួយ ។»

 

 

គេសង្កេតឃើញថា ប្រព័ន្ធទូរស័ព្ទធំៗ នៅកម្ពុជាមានចំនួនបី ដែលគេនិយមប្រើ ឬប្រើច្រើន រួមមាន ប្រព័ន្ធសែលខាត(Cellcard) ប្រព័ន្ធស្មាត (smart) និងប្រព័ន្ធមិត្តហ្វូន (metfone)។

 

 

ប្រព័ន្ធសែលខាត(Cellcard) មានក្បាលលេខចំនួន ១៣ ក្បាលលេខ។ ប្រព័ន្ធស្មាត (smart)  មាន ១១ ក្បាលលេខ និងប្រព័ន្ធមិត្តហ្វូន (metfone) មានចំនួន ៩ក្បាលលេខ។

 

 

បច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួនធំនៅកម្ពុជា ក្នុងម្នាក់ៗយ៉ាងហោចណាស់ក៏ប្រើពីរ ទៅបីប្រព័ន្ធលេខទូរស័ព្ទដៃដែរ ដូចជាប្រព័ន្ធសែលខាត(Cellcard) ប្រព័ន្ធស្មាត (smart) និងប្រព័ន្ធមិត្តហ្វូន (metfone)ជាដើម។ ដូច្នេះប្រជាពលរដ្ឋដែលប្រើប្រាស់នូវប្រព័ន្ធទាំងបីនេះ គួដឹងពី«ក្បាលលេខ»នេះ ដើម្បីកាត់បន្ថយ ឬជៀសវាងការហៅចេញក្រៅ ឬឆ្លងប្រព័ន្ធ នាំឲ្យខាតបង់ថវិកាច្រើន។

 

 

16839580_1484051151607620_1688417814_n

អត្ថបទដែលជាប់ទាក់ទង