កន្លែងលក់ឆ្នោតមួយកន្លែងកំពុងតែលក់យ៉ាងមមាញឹក ខណៈពេល សមត្ថកិច្ចកំពុងតែធ្វើមើលមិនឃើញ

កំពង់ចាម ៖ កន្លែងលក់ឆ្នោតមួយកន្លែងដែលគេដឹងសឹងតែគ្រប់គ្នាថា ជាមេឆ្នោតធំប្រចាំខេត្តកំពង់ចាម ដែលស្គាល់ថា ចែមុំៗ មានទីតាំងស្ថិតនៅខាងក្រោយរោងមហោស្របខេត្តកំពុងចាមក្នុងភូមិទី១០សង្កាត់កំពង់ចាម ក្រុងកំពង់ចាម កំពុងតែលក់យ៉ាងមមាញឹក ញាប់ដៃញាប់ជើងដោយមិនខ្លាចរអារ ចំពោះសមត្ថកិច្ចបន្តិចសោះឡើយ ទោះបីជាមានការចុះចាប់ជាច្រើនដងមកហើយក្ដីក៏ហាក់ដូចជាមានការត្រូវរួវគ្នាដដែលៗ ដោយក្រោយពេលសមត្ថកិច្ចចុះចាប់ហើយកន្លែងលក់ឆ្នោតមួយនេះនៅតែបើកលក់ជាធម្មតា ព្រមទាំងមានអ្នកចូលចាក់ជាហូរហែផងដែរ។ រហូតមកទល់ពេលនេះគេមិនទាន់ឃើញមានការបង្ក្រាបឲ្យបានច្បាស់លាស់ណាមួយពីសំណាក់សមត្ថកិច្ចនៅឡើយទេ។

ប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា កន្លែងចាក់ឆ្នោតនេះ គឺបើកជាយូមកហើយហើយ និងមិនដែលមាននរណាម្នាក់ហ៊ាននោះប៉ះនោះទេ។

ប្រជាពលរដ្ឋក៏សំណូមពរលោកអភិបាលខេត្តកំពង់ចាម លន់ លឹមថៃ និង កម្លាំងសមត្ថកិច្ច ជាពិសេសលោកស្នងការខតេត្ត ដែលទើបតែឡើងកាន់ដំណែងថ្មីៗ គឺលោក ឯម កុសល មេត្តាជួយចាត់ការរឿងល្បែងស៊ីសងនេះផង ព្រោះវាកំពុងបង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្តិសុខ ភូមិឃុំមានសុវត្តិភាព និងបង្កជាអំពើរចោរកម្មលួចឆក់ប្លន់ថែមទៀតផង។ ម្យ៉ាងទៀត កន្លែងចាក់ឆ្នោតនេះស្ថិតនៅជិតសាលារៀនផងដែរ ដែលជាគំរូអាក្រក់ដល់សិស្សសាលាផងដែរ។

ចំពោះបញ្ហានេះ Swift News មិនអាចសុំការបំភ្លឺពីលោកស្នងការខេត្តកំពង់ចាមបានទេដោយលោកកំពុងជាប់ប្រជុំ។

Lottory2 Lottory1

អត្ថបទដែលជាប់ទាក់ទង