អភិបាលខេត្តកំពតគួរស្នើសុំរដ្ឋាភិបាលធ្វើស្ពានបេតុងម្តង ចៀសវៀងដឹកឈើទៅបាក់រំខានមេព្រៃ

កំពត ៖ កាលពីយប់មិញ មេព្រៃខេត្តកំពតបានភ្ញាក់ពីដំណេកប្លែកជាងសព្វមួយដង គឺលោកភ្ញាក់នៅម៉ោងមួយរំលងអធ្រាត្រ បន្ទាប់ទទួលបានរបាយការណ៍ថា រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងដឹកឈើល្មើសច្បាប់ពេញមិនអាចបន្តដំណើរទៅមុខបាន ដោយសារស្ពានបាក់។

មន្ត្រីរដ្ឋបាលព្រៃឈើ ដែលភ្ញាក់ពីដំណេកដោយសារការរំខានពីស្ពាន បានឲ្យដឹងថា ស្ពាននេះបាក់ដោយសារមិនអាចទ្រទម្ងន់ឈើខុសច្បាប់ ក្នុងបរិមាណជាង១៥ម៉ែត្រគីប ជាប្រភេទឈើធ្ងង់ សុក្រម និងឈើម្រេញ ដែលមានប្រភពចេញពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ក្នុងទិសដៅឆ្ពោះទៅកាន់ទឹកដីវៀតណាម។

ស្ពានដែកដ៏អន់ឆ្លងស្ទឹងកោះស្លានេះ ស្ថិតក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត ត្រូវបាក់យ៉ាងអាមាសដោយសារមិនអាចទ្រទម្ងន់រថយន្តដឹកឈើពាក់ស្លាកលេខ ភ្នំពេញ 3B-5745។

ក្រោយពីបាក់ស្ពានហើយ លោកស៊ឹម វុទ្ធា អភិបាលរងខេត្ត និងលោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត បានបញ្ជាឲ្យដឹកជញ្ជូនទាំងអស់នេះ រួមទាំងរថយន្តយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើកំពត ដើម្បីរក្សាទុកសិន មុននឹងអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ខណៈដែលមេព្រៃស្រុកឈូកសម្ងំស្ងៀម ក្រោយពីភ្ញាក់ពីដំណេកដោយសារការរំខានពីស្ពាន។

ដើម្បីចៀសវៀងការរំខានដោយសារស្ពានបាក់បែបនេះទៀត លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ និងអភិបាលខេត្តកំពត គួរពិភាក្សាគ្នា អំពីរបៀបលើកសំណើរជូនរដ្ឋាភិបាល ដើម្បីសាងសង់ស្ពានបេតុងដ៏រឹងមាំ សម្រាប់សម្រួលដល់ការដឹកជញ្ជូនឈើខុសច្បាប់ទៅកាន់ប្រទេសវៀតណាមដោយរលូន៕
852116536_2665080255305179310 852117880_12891113079243740220 852118025_1999174072312863031 852118781_15795604727309438838

Bridge collapse3 Bridge collapse4

អត្ថបទដែលជាប់ទាក់ទង